តើមានទោសទេ បើប្រឌិតរឿង? ផ្អើលពស់ពាំកូនស្រីម្នាក់ ស្រុកស្វាយទាប ខេត្តស្វាយរៀង សមត្ថកិច្ចចុះទៅសួរនាំ គឺជារឿងប្រឌិត លទ្ធផលពេទ្យបញ្ជាក់ថា ស្ដ្រីនោះ មិនមានផ្ទៃពោះឡើយ
តើមានទោសទេ បើប្រឌិតរឿង? ផ្អើលពស់ពាំកូនស្រីម្នាក់ ស្រុកស្វាយទាប ខេត្តស្វាយរៀង សមត្ថកិច្ចចុះទៅសួរនាំ គឺជារឿងប្រឌិត លទ្ធផលពេទ្យបញ្ជាក់ថា ស្ដ្រីនោះ មិនមានផ្ទៃពោះឡើយ
(ស្វាយរៀង)៖ ផ្អើលករណីពស់ពាំកូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាជ្ញាធរសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានចុះទៅសួរនាំដោយផ្ទាល់ជាមួយស្ដ្រីឈ្មោះ សេង រតនា ទើបដឹងរឿងរ៉ាវច្បាស់ថា ស្ដ្រីរូបនេះប្រឌិតរឿងឡើងដោយខ្លួនឯងតែប៉ុណ្ណោះ។
ករណីផ្អើលរឿងពស់ពាំកូនស្រីម្នាក់ទៅបាត់ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺជារឿងប្រឌិត ខណៈលទ្ធផលបញ្ជាក់របស់គ្រូពេទ្យ បានឲ្យដឹងថា ស្ដ្រីដែលបង្កើតរឿងឲ្យមានការភ្ញាក់ផ្អើលនោះ មិនមានផ្ទៃពោះនោះឡើយ។
លទ្ធផលក្រោយការសិក្សាតាមវិទ្យាសាស្រ្តគ្រូពេទ្យ គឺស្រ្តីម្នាក់នេះមិនមានផ្ទៃពោះទេ។ ពោលការពិនិត្យអេកូនៅមន្ទីរពេទ្យបង្អែកស្វាយទាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២២០២២ របស់លោកវេជ្ជបណ្ឌិត សរ សុខចំរើន គឺមិនមានផ្ទៃពោះទេ, ការពិនិត្យ អេកូនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២របស់លោក វេជ្ជបណ្ឌិត ចាន់ ថន គឺមិនមានផ្ទៃពោះទេ មិនត្រឹមតែប៉ុណ្ណោះ ឈ្មោះ សេង រតនា បានសុំឲ្យលោកវេជ្ជ ចាន់ ថន ជួយបញ្ជាក់ថា មានផ្ទៃពោះថែមទៀតផង តែលោកវេជ្ជបណ្ឌិតមិនធ្វើតាមសំណូមពរនេះ ហើយលទ្ធផលនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការពិនិត្យរបស់គ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង ក៏បញ្ជាក់ថាគ្មានផ្ទៃពោះដែរ។
មូលហេតុ ដែលនាំឲ្យស្ដ្រីរូបនេះប្រឌិតរឿងបង្កឲ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ច និងអាជ្ញាធរមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ហើយក៏នៅបន្សល់ទុកចម្ងល់ជាច្រើនដល់សាធារណៈជន។
គួរជម្រាបថា ស្ដ្រីម្នាក់ឈ្មោះ សេង រតនា ហៅស្រីហ៊ុច អាយុ២៦ឆ្នាំ មុខរបរជាកម្មការិនីនៅតាមរោងចក្រ បានប្រឌិតរឿងថា ខ្លួនទើបទើបសម្រាលកូន តែជាអកុសល ត្រូវសត្វចម្លែកដ៏ធំមកពាំយកទៅបាត់ ធ្វើឲ្យនាងភ័យតក់ស្លុតដួលសន្លប់នៅកន្លែងកើតហេតុ។ រឿងរ៉ាវនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលតាមបណ្ដាញសង្គម រហូតដល់សមត្ថកិច្ចចុះស្រាវជ្រាវ ទើបដឹងថា ជារឿងប្រឌិតតែប៉ុណ្ណោះ៕