នារីម្នាក់ ជិះម៉ូតូ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចហើយផ្លោងទៅបុកម៉ូតូចំនួន២គ្រឿងទៀត បណ្តាលឱ្យរងការខូចខាត ចំណែកនារីអ្នកជិះម៉ូតូបង្កហេតុ រងរបួសបែកមុខបែកមាត់

ភ្នំពេញ៖  កាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ 

 

 មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូពីរគ្រឿងដោយមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CT- 0509 និងមួយគ្រឿងទៀតម៉ាកស្គូពីស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JU-8764 ធ្វេីដំណេីរស្របគ្នាក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកស្គូពីស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JC-5325 ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយក៏រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងផ្លោងទៅបុកម៉ូតូពីរគ្រឿងទៀតបណ្តាលឱ្យរងការខូចខាត ចំណែកម្ចាស់ម៉ូតូបង្កហេតុរងរបួសបែកមុខបែកមាត់។ ដោយឡែកម្ចាស់ម៉ូតូពីរគ្រឿងទៀតរបួសស្រាល។ 

 ម្ចាស់ម៉ូតូបង្កបានចេញថ្លៃជួលជុលទៅភាគីម៉ូតូរងគ្រោះដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ

អត្ថបទដែលជាប់ទាក់ទង