សត្វស្វាមួយក្រុម វាយប្រហារសិស្សានុសិស្ស ៤ទៅ៥នាក់ បណ្តាលឲ្យរងរបួស និងកំពុងអុកឡុកចាំស្ទាក់ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់លើ ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក

សត្វស្វាមួយក្រុម វាយប្រហារសិស្សានុសិស្ស ៤ទៅ៥នាក់ បណ្តាលឲ្យរងរបួស និងកំពុងអុកឡុកចាំស្ទាក់ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់លើ ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក

ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងស្ពានអាកាសថ្មើជើងស្តុបសន្ធរម៉ុក បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គេប្រទះឃើញសត្វស្វាទាំងបីក្បាលនេះ កំពុងតែនៅលើស្ពានអាកាស និងបានដេញតាមប្រជាពលរដ្ឋដែលជាអ្នកដំណើរដេីរឆ្លងកាត់ស្ពាននោះរត់ចែកជេីងគ្នាដោយស្រែកឱ្យគេឯងជួយផងដែរ។

សត្វស្វាមួយក្រុមមានចំនួន ៣ក្បាលពោលគឺមួយគ្រួសារបានធ្វើដំណើរចេញពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ កំពុងតែបន្តដំណើរទៅកាន់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងបានវាយប្រហារសិស្សានុសិស្ស ៤ទៅ៥នាក់ បណ្ដាលឱ្យរងរបួស។ មិនតែប៉ុណ្ណោះ ពួកវាបានស្ទាក់ចាំចាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក បានធ្វើប្រជាពលរដ្ឋមានការភ័យខ្លាច និងបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការចាប់សត្វស្វាទាំងនោះយកទៅដាក់នៅតាមសួរសត្វនានា ខណៈនៅទីតាំងផ្សេងទៀត ក៏ធ្លាប់ត្រូវបានសត្វស្វាចូលទៅអុកឡុកផងដែរ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកានេះ  សត្វស្វាទាំងនេះ បានបង្ករបួសស្នាមដល់សិស្សម្នាក់បន្ថែមទៀត រហូតបញ្ជូនទៅមន្ទីរពេទ្យ។ ខណៈរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សត្វស្វាទាំងនោះបានបង្ករបួសស្នាមដល់សិស្សានុសិស្ស ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដោយស្ពានអាកាសថ្មើរជើងនេះចំនួន ៤ទៅ ៥នាក់មកហើយ។ 

កន្លងមកគេក៏ធ្លាប់ឃើញវត្តមានស្វាទាំងនោះនៅកន្លែងផ្សេងដែរ ដូចជានៅម្ដុំសាលាវណ្ណដាគណនេយ្យជិតទូតចិន និងនៅម្ដុំផ្សារចាស់ជាដើមក៏ធ្លាប់មានវត្តមានហ្វូងស្វាទាំងនោះដែរ ប៉ុន្តែហ្វូងស្វាទាំងនោះបានត្រឹមលួចរបស់របរ និងចំណីអាហាររបស់អាជីវករតិចតួចប៉ុណ្ណោះមិនដែលបង្ករបួសស្នាមដល់ប្រជាពលរដ្ឋនោះឡើយ តែលើកនេះពួកគេហាក់ដូចជាកាចគ្រាន់បើដោយបានបង្ករបួសស្នាមដល់មនុស្សចំនួន ៥នាក់ក្នុងនោះមានសិស្សសាលាជាដើម។ 

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានឱ្យដឹងនៅរសៀលថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា មន្ត្រីមូលដ្ឋានបានជូនដំណឹងនេះទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរួចហើយ ដោយខាងរដ្ឋបាលព្រៃឈើសន្យាថា នារសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះដែរ នឹងចុះយកសត្វស្វាទាំងនោះចេញ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែលធ្វើដំណើរឆ្លងកាត់តាមស្ពានអាកាសនេះ កន្លងមកមិនមែនទើបតែមកអុកឡុកគេនៅកន្លែងនេះទេនៅកន្លែងផ្សេងៗទៀតក៏ធ្លាប់មានវត្តមានស្វាទាំងនោះទៅអុកឡុកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង