លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សូមគាំទ្រឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី នៅតាមបណ្តោយព្រំដែន បន្តសហការគ្នា ឱ្យបានកាន់តែល្អប្រសើរ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សូមគាំទ្រឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី នៅតាមបណ្តោយព្រំដែន បន្តសហការគ្នា ឱ្យបានកាន់តែល្អប្រសើរ

ភ្នំពេញៈ  លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សូមគាំទ្រឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី នៅតាមបណ្តោយព្រំដែន បន្តសហការគ្នា ឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រង ការចេញចូលឆ្លង កាត់ព្រំដែន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ឆ្លងកាត់ព្រំដែន គ្រប់ប្រភេទ និងសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើង តាមបណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់ លើការការពារសុខភាព ខណៈដែល តំបន់មួយចំនួន មានធាតុឤកាសត្រជាក់ នៅក្នុងរដូវកាល ខែកត្តិកនេះ។

ការលើកឡើងនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេសបំប៉ន ជំនាញការពារ ព្រំដែនគោក ឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា  ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ កងយោធពលខេមរភូមិន្ទ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារ ប្រកបដោយប្រសិទ្ធភាព នូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។

កងយោធពលខេមរភូមិន្ទ ជាបណ្តើរៗ បានធ្វើការអភិវឌ្ឍ ធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល យោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺន បំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរ ភារកិច្ចចំពោះមុខ របស់អង្គភាពនីមួយៗ ក៏ដូចជាទិសដៅទស្សនវិស័យ នៃដំណើរការ កែទម្រង់ទាំងមូល។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ចំពោះការបិទ បញ្ចប់វគ្គ និងសូមសម្តែងនូវ ការកោតសរសើរ ចំពោះលទ្ធផលដ៏ល្អ គួរជាទីមោទនៈ នៃ “វគ្គហ្វឹកហ្វឺនពិសេស បំប៉នជំនាញការពារព្រំដែនគោក ឆ្នាំ២០២២” ដែលពិតជាបានឆ្លើយតប តាមសេចក្តីត្រូវការ ក្នុងពង្រឹងនិងពង្រីក សមត្ថភាពជំនាញ ជូនដល់យោធិន ស្របតាមផែនការហ្វឹកហ្វឺន កងយោធ ពលខេមរភូមិន្ទ និងផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់ កងទ័ពជើងគោក។ សមិទ្ធផលក្នុងថ្ងៃនេះ ក៏បានបំពេញតម្រូវការលើការខ្វះខាតធនធាន មនុស្ស របស់បណ្តាយោធភូមិភាគ និងស្ថាប័នជំនាញ ខណៈដែលការបំប៉ន លើជំនាញទាំងនេះ ត្រូវបានអាក់ខាន អស់រយៈពេល ២ ឆ្នាំកន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ផ្អែកលើលទ្ធផលជាក់ស្តែង ក្នុងថ្ងៃនេះ សូមថ្លែងអំណរគុណ ចំពោះការិយាល័យការពារព្រំដែន បញ្ជាការដ្ឋានកងទ័ព ជើងគោក, គណៈគ្រប់គ្រងវគ្គ និងយោធាចារ្យ ព្រមទាំងសាលាពលទី៣ យោធភូមិភាគីទី៣ ដែលបានសហការ និងសម្របសម្រួលរៀបចំដំណើរការ វគ្គហ្វឹកហ្វឺននេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់រៀនសូត្រ រហូតទទួលបានជោគជ័យ បញ្ចប់វគ្គក្នុងពេលនេះ។ ជោគជ័យនេះ គឺកើតចេញពីឆន្ទៈចង់សិក្សារៀនសូត្រ និងការតស៊ូជម្នះការលំបាក គ្រប់បែបយ៉ាង ដោយនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាម បញ្ចប់វគ្គ គ្រប់ៗរូប ដែលនឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ ទទួលបានពី វគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញ រាល់ភារកិច្ច នៅតាមបណ្តា កងឯកភាព ឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង