បុរសម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានសុំផ្ទះជួលអ្នកស្គាល់គ្នាស្នាក់អាស្រ័យមួយថ្ងៃ ពេលម្ចាស់ផ្ទះមកពីធ្វើការវិញ ក៏ស្រាប់តែឃើញបុរសរូបនេះ បញ្ចប់ជីវិត នៅក្នុងបន្ទប់ទឹក
បុរសម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានសុំផ្ទះជួលអ្នកស្គាល់គ្នាស្នាក់អាស្រ័យមួយថ្ងៃ ពេលម្ចាស់ផ្ទះមកពីធ្វើការវិញ ក៏ស្រាប់តែឃើញបុរសរូបនេះ បញ្ចប់ជីវិត នៅក្នុងបន្ទប់ទឹក
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះរ៉ា ភូម៉ារិទ្ធិ ហៅ តាវែង អាយុ២៧ឆ្នាំ មុខរបរលាងរថយន្ត មានស្រុកកំណើតនៅខេត្តសៀមរាប ។
នៅមុនពេលកើតហេតុ វេលាម៉ោង៦ព្រឹកថ្ងៃកើតហេតុ បុរសនេះ បានសុំផ្ទះជួលរបស់គាត់ស្នាក់អាស្រ័យ ដោយប្រាប់ថាគាត់អត់សូវស្រួលខ្លួន ហើយគាត់ជាអ្នកធ្លាប់ស្គាល់គ្នាពីមុនមក ព្រោះការាស់លាងរថយន្តនៅជាប់កន្លែងគាត់ធ្វើការ(ជាងប៉ះកង់រថយន្ត) គាត់ក៏បានអោយសំរាកក្នុងបន្ទប់ ហើយគាត់បានទៅធ្វើការរហូតដល់វេលាម៉ោងកើតហេតុ លុះនៅពេលគាត់សំរាកពីការងារបានមកបន្ទប់ជួលវិញ ក៏ស្រាប់តែឃើញបុរសរូបនោះបានបញ្ចប់ជីវិតនៅបន្ទប់ទឹក ដោយយកក្រមាចងទៅនឹងធ្នឹមបន្ទប់ទឹក ។ ម្ចាស់បន្ទប់ជួលបានរាយការណ៍ទៅម្ចាស់ផ្ទះ នឹងរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ ។
ស្ត្រីមេការការាស់លាងរថយន្តឈ្មោះ ពៅ សានីត អាយុ៣២ឆ្នាំ មុខរបរមេការលាងរថយន្ត ស្នាក់នៅក្នុងការាស់រថយន្ត ជិតកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់បំរើការងារនៅកន្លែងគាត់ជាច្រើនខែមកហើយ ដោយបានសុំឈប់អស់រយៈពេលមួយខែមកហើយប្រាប់ថា ប្រពន្ធកូនខ្ចី និងបានត្រឡប់មកសុំធ្វើការងារបានរយៈពេលបាន៥ថ្ងៃ បុរសរងគ្រោះសុំឈប់ម្តងទៀតដើម្បីទៅរកធ្វើការផ្សេងទៀត ដោយបានបើកលុយរួចរាល់ ។ លុះបានរយៈពេល២ថ្ងៃក៏ស្រាប់តែលឺដំណឹងថាជនរងគ្រោះបានបញ្ចប់ជីវិតនៅនៅជិតការាស់រថយន្ត គឺបន្ទប់ជួលអ្នកស្គាល់គ្នា ហើយស្ត្រីមេការបានបញ្ជាក់ទៀតថា មុនពេលបើកលុយ ជនរងគ្រោះក៏មានជម្លោះជាមួយគ្រួសារនៅឯខេត្តទៀតផងដែរ ។
សមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យដើម្បីពិនិត្យសពភ្លាមៗ រួចទាក់ទងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕