ពាក់ព័ន្ធស្លាកលេខរថយន្ត (ខ.ម) ដែលឈ្មួញដឹកសារធាតុញៀន ប្រមាណ២០០គីឡូក្រាមនោះ សមត្ថកិច្ចបានឆែកឆេរគាស់បញ្ជីនៅក្រសួង ការពារជាតិរួចហើយ គឺជាស្លាកលេខ (ខ.ម) ក្លែងក្លាយ
ពាក់ព័ន្ធស្លាកលេខរថយន្ត (ខ.ម) ដែលឈ្មួញដឹកសារធាតុញៀន ប្រមាណ២០០គីឡូក្រាមនោះ សមត្ថកិច្ចបានឆែកឆេរគាស់បញ្ជីនៅក្រសួង ការពារជាតិរួចហើយ គឺជាស្លាកលេខ (ខ.ម) ក្លែងក្លាយ
ភ្នំពេញ ៖ ប្រភពព័ត៌មានពីមន្ត្រីជំនាញ បានបង្ហើបឲ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា នេះថា
ទី១- ពាក់ព័ន្ធស្លាកលេខរថយន្ត (ខ.ម) ដែលឈ្មួញដឹកសារធាតុញៀនប្រមាណ២០០គីឡូក្រាមនោះ សមត្ថកិច្ចបានឆែកឆេរគាស់បញ្ជីនៅក្រសួង ការពារជាតិរួចហើយ គឺជាស្លាកលេខ (ខ.ម) ក្លែងក្លាយទេ។
ទី២- សារធាតុសង្ស័យគ្រឿងញៀ.នប្រមាណ២០០គីឡូក្រាមនោះ គឺពិតជាសារធាតុញៀ.នប្រាកដហើយ ដែលជាថ្នាំញៀ.នប្រភេទ (មេតំហ្វេតាមីន)។
ដំបូងសមត្ថកិច្ចមានសង្ឃឹមថានឹងអាចឈានទៅរកចាប់ខ្លួនឈ្មួញគ្រឿងញៀននោះបានដោយជោគជ័យ តាមរយៈស្លាករថយន្តដែលបន្សល់ទុកនៅកន្លែងកើតហេតុ ប៉ុន្តែពេលនេះស្លាករថយន្ត ខ.ម ដឹកគ្រឿងញៀននោះ បែរជាស្លាកលេខរថយន្តក្លាយក្លាយទៅវិញ។ តែយ៉ាងណាក្តី សមត្ថកិច្ចនៅតែបន្តសហការស្វែងរកចាប់ខ្លួនជនថ្លើមពាសមេឃ ដែលហ៊ានដឹកគ្រឿងញៀនរាប់រយគីឡូក្រាមឆ្លងកាត់កណ្តាលរាជធានីភ្នំពេញនោះឲ្យខាងតែបាន ៕