ស្រាវជ្រាវបង្ក្រាបជនសង្ស័យ ២នាក់ភ្លាមៗ ក្រោយពីជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូប របស់អ្នកគ្រូពេទ្យម្នាក់
ស្រាវជ្រាវបង្ក្រាបជនសង្ស័យ ២នាក់ភ្លាមៗ ក្រោយពីជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូប របស់អ្នកគ្រូពេទ្យម្នាក់
ភ្នំពេញ ៖ កាលពី ថ្ងៃទី ១៨ វិច្ឆិកា ២០២២ នៅចំណុចលើស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទាំង២នាក់រួមមាន ១-ឈ្មោះ ប្រាក់ សុខសេរី អាយុ១៦ឆ្នាំ , ២-ឈ្មោះ ហ៊ាង សុខហេង អាយុ១៧ឆ្នាំ ,ចំណែកបក្សពួកផ្សេងទៀត កំពុងរត់គេខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ ជ្រុន ស្រីង៉ា អាយុ២៨ឆ្នាំ មុខរបរគ្រូពេទ្យ មានទីលំនៅ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បាត់បង់សម្ភារក្រវិលផ្លាកទីន១គូ, ចិញ្ចៀនមាស១ជី ,ខ្សែដៃទំងន់៥ជី,លុយ៦០ម៉ឺនរៀល ,កាតវ៉ាក់សាំង ,កាតATM និង ឯកសារមួយចំនួន។
មុនកើតហេតុ គាត់បានជិះម៉ូតូពីផ្ទះបំណងទៅធ្វើការ តាមផ្លូវជាតិលេខ៣ ឡើងស្ពានអាកាសចោមចៅ ក៏ស្រាប់តែមានជនសង្ស័យ ១ក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូ ៤ទៅ៥គ្រឿងមកកៀក រួចមានម៉ូតូជនសង្ស័យមួយគ្រឿងពណ៌ស បានធ្វើសកម្មភាពឆក់កាបូបគាត់នៅប្រឡោះជើងកណ្តាលម៉ូតូ រួចជនសង្ស័យបានចែកផ្លូវគ្នាគេចខ្លួនបាត់អស់តែម្តង ។
ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ និងនាំជនសង្ស័យទៅយក គ្រឿងអលង្ការដែលឆក់បាននៅក្នុងកាបូបជនរងគ្រោះទៅលក់នៅផ្សារពោធិចិនតុង មកប្រគល់ឱ្យជនរងគ្រោះវិញ ។ ជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការសាកសួរនៅផ្នែកជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងនិងបន្តតាមចាប់បក្សពួកដែលសេសសល់ យកមកផ្តន្ទាទោសតាមច្បាប់៕