ប្រជុំសម្រេចអោយចាកចេញពីវត្តហើយ!  ភិក្ខុដែលបង្កអោយមានអធិករណ៍ដល់វត្តអារ៉ាម ដែលធ្លាប់តែស្ងប់សុខ តាមរយៈការខលវីដេអូសិចជាមួយស្រី នាពេលកន្លងមក

ប្រជុំសម្រេចអោយចាកចេញពីវត្តហើយ!  ភិក្ខុដែលបង្កអោយមានអធិករណ៍ដល់វត្តអារ៉ាម ដែលធ្លាប់តែស្ងប់សុខ តាមរយៈការខលវីដេអូសិចជាមួយស្រី នាពេលកន្លងមក

ខេត្តកំពង់ស្ពឺ ៖  បើតាមប្រភពពីមន្ត្រីសង្ឃដែលចូលរួមប្រជុំបានបញ្ជាក់ច្បាស់ហើយថា កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវត្តដំណាក់ត្រាច ស្ថិតក្នុងស្រុកភ្នំស្រួច មានការប្រជុំមន្ត្រីថេរសភាសង្ឃពាក់ព័ន្ធនឹងភិក្ខុដែលមានរឿងជាមួយមាតុគ្រាម ធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិស័ព្ទរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ពេលនេះព្រះប្រធានសភាសង្ឃ បានសម្រេចអោយភិក្ខុ ឈៀង ប៊ុនឈឿន ហៅសុជាតិ ចាកចេញពីវត្តហើយ ដើម្បីបញ្ចប់អធិករណ៍មួយនេះ។

ការសម្រេចអោយចាកចេញនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំសួរដេញដោលតទល់មុខគ្នារវាងមាតុគ្រាម និងភិក្ខុ សុជាតិ នៅចំពោះមុខមន្ត្រីសង្ឃទូទាំងខេត្ត ក្រោមអធិបតីភាព ព្រះមុនីកោសល្យ កែវ ចន្ទា ព្រះមេគណខេត្ត និងជាព្រះប្រធានសភាសង្ឃផងដែរ។ ហើយភិក្ខុ សុជាតិ ក៏បានយល់ព្រមសារភាពកំហុស និងព្រមចាកចេញយ៉ាងស្ងៀមស្ងាត់ ដោយមិនបង្កអោយមានចលាចល ឬការលំបាកដល់អារ៉ាមភ្នំតូចឡើយ ប៉ុន្តែបើមិនអនុវត្តតាមកិច្ចសន្យានេះទេ ភិក្ខុអង្គនេះប្រឈមនឹងការចាប់អោយសឹកចេញពីភក្ខុភាវតែម្តង។

មុនឈានដល់ការបើកជំនុំមន្ត្រីសង្ឃ គឺមានការត្រួតពិនិត្យភស្តុតាងដែលពាក់ព័ន្ធបែកធ្លាយវីដេអូខលសិចរបស់ភិក្ខុ ឈៀង ប៊ុនឈឿន ហៅសុជាតិជាមួយមាតុគ្រាម ជាពិសេសគឺសារសំឡេងឆាតស្តីពីគម្រោងការទម្លាក់កំហុសលើចៅអធិការ ដើម្បីអោយខ្លួនបានឡើងជាចៅអធិការម្តង តែគម្រោងការនេះ ហាក់មិនទៅមុខ ហើយភិក្ខុ ឈៀង ប៊ុនឈឿន ក៏បង្វែរស្ថានការណ៍ដោយប្រាប់ពុទ្ធបរិស័ទដែលគាំទ្រខ្លួនអោយមកប្រមូលផ្តុំគ្នានៅវត្ត ធ្វើបាតុកម្ម ដើម្បីបណ្តេញចៅអធិការចេញ ដោយចោទប្រកាន់ថា ដឹកនាំគ្មានការអភិវឌ្ឍជាដើម។ល។ ស្របពេលដែលព្រះវិហារ កុដិ សាលាឆាន់មានយ៉ាងស្កឹមស្កៃ។

ទោះជាយ៉ាងណា អធិករណ៍នេះក៏ត្រូវបានបញ្ចប់រួចរាល់អស់ហើយ សូមពុទ្ធបរិស័ទ មិនថាខាងណាខាងណីនោះទេ សូមកុំមានការយល់ច្រឡំតទៅទៀត ព្រោះនេះជារឿងបុគ្គលមិនពាក់ព័ន្ធទីអារ៉ាមឡើយ ហើយម្យ៉ាងទៀតសូមកុំជឿតាមការញុះញង់ណាមួយពីជនអគតិ ដោយនាំគ្នាទៅធ្វើបាតុកម្មទៀតអោយសោះ ព្រោះបើធ្វើដូច្នេះស្មើនឹងបង្ខំអោយភិក្ខុ ឈៀង ប៊ុនឈឿន ហៅសុជាតិ ឆាប់បានសឹកយ៉ាងដូច្នោះដែរ។

ចុងក្រោយនេះ!  នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ភិក្ខុ ឈៀង ប៊ុនឈឿន ហៅសុជាតិ បានចេញពីវត្តឧត្តមគីរី ហៅវត្តភ្នំតូច ទៅគង់នៅវត្តស្វាយទាប ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមរយៈខ្សែបណ្ដោយរបស់ព្រះអង្គហើយ។ មហាជនសង្ឃឹមថា ពេលព្រះអង្គគង់ទៅទីនោះ នឹងមិនរៀបផែនការទម្លាក់ចៅអធិការវត្តស្វាយទាប ដូចដែលព្រះអង្គធ្វើនៅវត្តឧត្តមគិរី នេះទៀតទេ។

សូមរំលឹកថា បើតាមនារីម្នាក់មានអាយុ២០ឆ្នាំបានរៀបរាប់ថា នាងនឹងភិក្ខុមួយអង្គព្រះនាមឈៀង ប៊ុនឈឿន ហៅសុជាតិ បានស្គាល់គ្នាតាំងពីអំឡុងកើតជំងឺកូវីដ១៩ កាលនោះដោយសេចក្តីស្នេហាជ្រាលជ្រៅទៅលើភិក្ខុរូបនោះ បើទោះជាគេបង្ខំ នឹងប្រាប់ឲ្យនាងធ្វើអ្វី គឺនាងធ្វើតាមទាំងអស់ ដូចជាដោះសម្លៀកបំពាក់លេងឆាតវីដេអូជាមួយគ្នាជាដើម និយាយឲ្យចំគឺច្រើនដងរាប់មិនអស់មកហើយ។

នាងក៏បានបញ្ជាក់ថា នាងពិតជាមានទំនាក់ទំនងស្នេហាជាមួយលោកឈៀង ប៊ុនឈឿន ហៅសុជាតិ នេះ យ៉ាងពិតប្រាកដ ដោយមានទាំងថតវីដេអូទុកជាភស្តុតាងទៀតផង។ នាងក៏បានស្នើសុំអោយថ្នាក់ដឹកនាំ ព្រមទាំងគណៈសង្ឃ មេត្តាជួយចាត់វិធានការចំពោះភិក្ខុ ឈៀង ប៊ុនឈឿននេះ តាមច្បាប់របស់សង្ឃជាធរមាន ចំណែកឯលោកគ្រូចៅអធិការ គឺជាអ្នករងគ្រោះយ៉ាងពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង