សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត រៀបចំកម្មវិធី “ជួបនឹងបងស្រីឆ្នេីម”ក្រោមប្រធានបទ “ការចូលរួមការងារសង្គម” ដែលធ្វើបទឧទ្ទិសនាមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត រៀបចំកម្មវិធី “ជួបនឹងបងស្រីឆ្នេីម”ក្រោមប្រធានបទ “ការចូលរួមការងារសង្គម” ដែលធ្វើបទឧទ្ទិសនាមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹងបទពិសោធន៍ចំនួន៣ចំណុចជូនដល់សមាជិកា និងយុវតីដែលបានចូលរួមក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នេីម”។ ចំណុចទាំងបីនោះគឺ ១- ចាប់ផ្តើមជួយសង្គមរបស់អ្នកពីចំណុចតូចៗទៅ ២- រៀនពីអ្នកដ៏ទៃដើម្បីជួយខ្លួនឯង និងសង្គម ៣- ធ្វើការអ្វីមួយ ធ្វើដោយស្ម័គ្រចិត្ត ទឹកចិត្ត និងដោយបេះដូង ដែលចំណុចទាំង៣នេះ គឺពិតជាអនុសាសន៍ដ៏ល្អ និងការលើកទឹកចិត្តដ៏មានឥទ្ធិពលសំរាប់កុមារី យុវតី និងស្ត្រី អាចយកទៅអនុវត្តសម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹងបទ ពិសោធន៍ និងដំបូងមានល្អៗទាំងនេះនៅក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នេីម” ដែលប្រារព្ធធ្វើឡើងនៅខេត្តកំពតថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់លោកជំទាវស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលសាខាខេត្តកំពត អគ្គស្នងការស្នងការថ្នាក់ដឹកនាំ ក្រុមការងារនិងសមាជិកាសកម្ម ក្រុមវឌ្ឍននារី និងក្រុមកាយឫទ្ធិនារី សមាជិកា-សមាជិកគាំទ្រ ភ្ញៀវកិត្តិយស សិស្សានុសិស្ស និងនិស្សិត សរុបជាង ៤០០ នាក់។
នៅក្នុងកម្មវិធីនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបើកឱកាសឱ្យសមាជិកា និងអ្នកចូលរួម ជាពិសេសសមាជិកាសកម្មរបស់ សមាគមកាយឫទ្ធិនារីកម្ពុជា បានចូលរួមទទួលយកបទពិសោធន៍នៃការចូលរួមកម្មវិធី បានបង្កើនបណ្ដាញទំនាក់ទំនង បានមានឱកាសបញ្ចេញភាពក្លាហានតាមរយ:ការសាកសួរសំណួរ និងទទួលនូវសារសំខាន់ៗដែលលោកជំទាវបានចែករំលែកដល់ពួកគាត់ ដែលជាគន្លឹះអាចអោយពួកគាត់យកទៅអនុវត្តដើម្បីកសាងអនាគត និងទិសដៅជិវិតប្រសើរ។ លើសពីនេះគឺកាន់តែជំរុញទឹកចិត្តការចូលរួមស្ម័គ្រចិត្តចែករំលែករបស់សមាជិកគាំទ្រកាន់តែខ្លាំងទៀត ព្រោះសកម្មភាពពិតប្រាកដរបស់ សមាគមកាយឫទ្ធិនារីកម្ពុជា គឺពិតជាទទួលបានផលប្រយោជន៍ពីការកម្មវិធីរបស់សមាគមហើយបានអភិវឌ្ឍ ចំណេះដឹងសមត្ថភាពជំនាញសីលធម៌គុណធម៌ដើម្បីដឹកនាំជីវិតរបស់ពួកគេ។