គ្រឿងក្នុងមាន់ ប្រមាណជា ៥ តោន ត្រូវបានប៉ូលិសសេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង បង្ក្រាបនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុករលាប្អៀរ

គ្រឿងក្នុងមាន់ ប្រមាណជា ៥ តោន ត្រូវបានប៉ូលិសសេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង បង្ក្រាបនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំងៈ  នៅ ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ  បន្ទាប់មក ក៏បានធ្វើកំណត់ហេតុ ប្រគល់ឱ្យ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។

យោងតាមការបញ្ជាក់ពីលោក ក្រឹង សំអាត ប្រធានការិយាលផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង រួមនឹងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថាៈ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2.M 30.47 ដឹកជញ្ជូនគ្រឿងក្នុងមាន់ (កោះមាន់) ដោយគ្មានលិខិតអនុញ្ញាត ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅពេលឆ្លងកាត់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានពិនិត្យឃើញមានកេស សរុបទាំង អស់ចំនួន ៣៤៥ កេស ទម្ងន់ស្មើនឹងប្រមាណជា ៥ តោន។

លោក អ៊ិត សុធា បានប្រាប់ឲ្យដឹង នៅថ្ងៃទី២០ វិច្ឆិកា នេះដែរថា វត្ថុតាងកោះមាន់ ដែលត្រូវសមត្ថកិច្ច ឃាត់បានខាងលើនេះ និងត្រូវបង្កើតគណៈកម្មការចម្រុះ ចុះដុតកម្ទេចចោល នៅថ្ងៃស្អែក នេះហើយ។  រថយន្តដែលជាវត្ថុតាងដឹកជញ្ជូន កោះមាន់ ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុក នៅការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង៕

អត្ថបទដែលជាប់ទាក់ទង