ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ចំនួន ៣រូប

ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ចំនួន ៣រូប

ភ្នំពេញៈ  កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ចំនួន ៣រូប មានដូចជា ៖ 

១. លោក ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ។

២. លោក ទៀ សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាល ខេត្តសៀមរាប។

៣. លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ៕

អត្ថបទដែលជាប់ទាក់ទង