ស្ត្រីអ្នកជំនួញហាយសូ ត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ ដោយបានស្នើសុំឲ្យតុលាការឃុំខ្លួន គិតត្រឹមព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២២ នេះ ហើយ
ស្ត្រីអ្នកជំនួញហាយសូ ត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ ដោយបានស្នើសុំឲ្យតុលាការឃុំខ្លួន គិតត្រឹមព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២២ នេះ ហើយ
ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២២ នេះ ស្ត្រីអ្នកជំនួញហាយសូ ត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ ដោយបានស្នើសុំឲ្យតុលាការឃុំខ្លួន ចៅក្រមនឹងស៊ើបសួរបន្តការសាកសួរតាមនីតិវិធីទៀត។
សូមរំលឹកថា លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមក បានបើកការស៊ើបសួរលើអ្នកជំនួញហាយសូរម្នាក់នេះ ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ឆបោ.ក)» ទៅលើទឹកប្រាក់រាប់សែនដុល្លារអាមេរិក។ ក្រោយពីសាកសួរអស់រយៈពេលច្រើនម៉ោង ក៏ផុតម៉ោងការងាររដ្ឋបាល តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ និងតម្រូវឲ្យនាំមកសាកសួរនៅថ្ងៃបន្តបន្ទាប់ទៀត ។
ជនសង្ស័យខាងលើ មានឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ហើយស្ត្រីជាអ្នកជំនួញហាយសូររូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ស្ថិតនៅកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី
ភ្នំពេញ។
ស្ត្រីអ្នកជំនួញល្បីខាងឆបោកមនុស្សជាច្រើននាក់ ដែលមានទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក ហើយការឃាត់ខ្លួននោះ គឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្ត និងសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង ៕