បង្ហោះរបស់លោក នៅ ស៊ីនឿន ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងជាមួយរូបភាពប៉ុន្មានសន្លឹក

បង្ហោះរបស់លោក នៅ ស៊ីនឿន ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងជាមួយរូបភាពប៉ុន្មានសន្លឹក


ភ្នំពេញ ៖ អ្នកគាំទ្រជាច្រើនតែងតែនិយាយថា កាលណាលោក នៅ ស៊ីនឿន យកប្រពន្ធ ដូចជាមិនដែលឃើញលោកមានទំនាក់ទំនងជាមួយនរណាសោះ ហើយលោកក៏មានវ័យកាន់តែជ្រេណាស់ហើយដែរ។
តារាចម្រៀងដែលមានមុខមាត់ស្រស់សង្ហាលោក នៅ ស៊ីនឿន ដែលពុកម៉ែបងប្អូនតែងតែសរសើរពីសំនៀងរបស់លោកថា មានសម្លេងផ្អែមស្រទាន់ និងអាចចម្រៀងបានច្រើនទម្រង់មិនថា បុរាណ ឬក៏សម័យនោះទេ គឺតារាចម្រៀងរូបនេះអាចច្រៀងបានយ៉ាងល្អឥតទាស់ចន្លោះនោះទេ។
តាមរយៈការបង្ហោះរបស់លោក នៅ ស៊ីនឿន ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងជាមួយរូបភាពប៉ុន្មានសន្លឹកដោយលោកបង្ហោះដោយសរសេរថា «រូបថតអនុស្សាវរីយ៍ថ្ងៃមង្គលការយើងខ្ញុំទាំងពីរនាក់លើទឹកដីសហរដ្ឋអាមេរិកថ្ងៃ ១៩-១១-២២ ទីក្រុងស្ទុកតុន រដ្ឋកាលីហ្វរញ៉ា សូមគោរពអគុណលោកប៉ា អ្នកម៉ាក់ អ្នកម្ដាយ លោកតា លោកយាយ កុងម៉ា អ៊ុ ពូមីង មិត្តភ័ក្តបងប្អូន ជាទីគោរពស្រលាញ់ ដែលបានផ្ដល់កិត្តិយស និងការស្រលាញ់រាប់អានយើងខ្ញុំទាំងពីរនាក់ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល សុខភាពល្អ ជោគជ័យ គ្រប់ភារកិច្ច ការងារ សូមទទួលនូវការគោរពស្រលាញ់ពីយើងខ្ញុំទាំងពីរនាក់ ព្រមទាំងក្រុមគ្រួសារ សូមអរគុណ»។


តាមរយៈការបង្ហោះរបស់លោក ក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅខមិនថា «អបអរសាទរបង ស៊ីនឿន ជូនពរអោយបងទទួលបានសុខសភមង្គលនៅក្នុងគ្រួសារ ជាពិសេសជូនពរអោយឆាប់មានកូន»។ និងអ្នកគាំទ្រខ្លះទៀតបានជូនពរថា «សូមអោយបងស្រឡាញ់គ្នាដល់ចាស់កោងខ្នង និងរស់នៅជាមួយប្រកបដោយសុខសុភមង្គលជារៀងរហូត»។
តាមរយៈរូបភាពដែលលោក ស៊ីនឿន បានបង្ហោះពិតជាធ្វើអោយអ្នកគាំទ្រទប់អារម្មណ៍សឹងមិនបានជាមួយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹក ដោយការអោបថើប។
ជាការកត់សម្គាល់ ការរៀបអារពាហ៍ពិពាហ៍របស់លោក នៅ ស៊ីនឿន ជាលក្ខណៈធម្មតានោះទេ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺមានរថយន្តស៊េរីទំនើប ពណ៌ស មួយគ្រឿង ដែលមានបិទឈ្មោះលោក នៅ ស៊ីនឿន ជាមួយភរិយារបស់លោក។ ទន្ទឹមនឹងនេះ គេក៏ឃើញការចូលពីសំណាក់ភ្លៀវជាច្រើនផងដែរ ដែលសុទ្ធសឹងតែជាភ្ញៀវដែលជាអ្នកមានមុខមាត់នៅលើទឹកដីសហរដ្ឋអាមេរិក ព្រោះតាមរយៈរូបភាពទាំងអស់នោះ គេឃើញតែរថយន្តទំនើបជាច្រើន។


លោក នៅ ស៊ីនឿន សូមគោរពថ្លែងអំណរអគុណការផ្តល់កិត្តិយសចំពោះយើងខ្ញុំទាំងពីរនាក់ ព្រមទាំងក្រុមគ្រួសារ សម្រាប់កាអញ្ជើញចូលរួមកម្មវិធីមង្គលការយប់មិញ ពិតជាសប្បាយរីករាយខ្លាំងណាស់ សូមអរគុណសម្រាប់ការស្រលាញ់រាប់អាន សូមគោរពជូនពរបងប្អូន អ៊ុ ពូមីង លោកតាលោយាយ ញាតិមិត្តជិតឆ្ងាយ ជួបប្រទះតែសេចក្ដីសុខសុភមង្គល ជោគជ័យគ្រប់ភារៈកិច្ចការងារ ៕

អត្ថបទដែលជាប់ទាក់ទង