ចាប់ខ្លួនឈ្មោះ រុំ មូតាហ្វា ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមដីកាព្រះរាជអាជ្ញា
ចាប់ខ្លួនឈ្មោះ រុំ មូតាហ្វា ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមដីកាព្រះរាជអាជ្ញា
កោះកុង ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងផ្នែកអនុវត្តដីកា នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆឹង វាសនា ស្នការរងខេត្ត បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៨៩អ.យ/២២ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ចេញដោយឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ រុំ មូតាហ្វា ហៅហ្វា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទហឹង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាល ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ រុំ មូតាហ្វា នៅចំនុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ជនសង្ស័យកំពុងឃាត់ខ្លួននៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីបំពេញនិតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុងនៅរសៀលថ្ងៃដដែល៕