ជនសង្ស័យ ៧នាក់ ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម និងទទួលផលចោរកម្ម ក្នុងស្រុកព្រៃនប់ បង្ក្រាប និងចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅព្រះសីហនុ
ជនសង្ស័យ ៧នាក់ ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម និងទទួលផលចោរកម្ម ក្នុងស្រុកព្រៃនប់ បង្ក្រាប និងចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៌ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅក្នុងការបង្ក្រាបនេះ ជំហានដំបូង ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ក្រោយពីក្រុមជននេះ ធ្វើសកម្មភាពប្លន់ជនជាតិចិនតែមិនបានសម្រេច កាលពីវេលាកណ្តាលអធ្រាត្រថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចអូរត្រាវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់។ បន្ទាប់មក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នគរបាលបានស្រាវជ្រាវឈានទៅចាប់ខ្លួនបក្សពួកចំនួន៤នាក់ទៀត ក្នុងនោះមានអ្នកទទួលផលចោ.រកម្មចំនួន២នាក់ផងដែរ ។
ជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម និងទទួលផលចោរកម្មក្នុងស្រុកព្រៃនប់ បានត្រូវនគរបាលបង្ក្រាប និងចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ។
ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួនចំនួន៧នាក់នោះ មាន ៖
១-ឈ្មោះ នូវ សំណាង ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
២-ឈ្មោះ អ៊ឹម ថៃ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
៣-ឈ្មោះ អិត ចាវវិចិត្រ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ។ ជនទាំង៣នាក់នេះ ត្រូវបានចាប់ខ្លួននៅឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រោយពីធ្វើសកម្មភាពប្លន់ភ្លាមៗ ។
៤-ឈ្មោះ ភិន កក្កដា ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុក
ព្រៃនប់ ឃាត់ខ្លួននៅបន្ទប់ជួល ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
៥-ឈ្មោះ សុខ ឌី ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួននៅលើភ្នំ ភូមិកំពេញ ឃុំកំពេញ ជាអ្នកទទួលផលចោរកម្ម ។
៦-ឈ្មោះ កែ គង្គា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួននៅបន្ទប់ជួលក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
៧-ឈ្មោះ ឆេង ស្រីកា ភេទស្រី មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ឃាត់ខ្លួននៅលើភ្នំ ភូមិកំពេញឃុំកំពេញ ជាអ្នកទទួលផលចោរកម្ម ។
ចាប់ឃាត់ខ្លួននេះ នគរបាលក៏បានដកហូតម៉ូតូ កាំបិតបុ័ងតោ កាំភ្លើងជ័រ កូន
កាំបិត ដំបងឆក់ ទូរស័ព្ទ ថ្នាំញៀ.នម្សៅចំនួន៦កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។ ជនសង្ស័យទាំង៧នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ៕