ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅខេត្តកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅខេត្តកណ្តាល

(ខេត្ដកណ្ដាល)៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចព្រែកតាំងហ៊ុន ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តតាមដីការចាប់ខ្លួន ។ ដោយដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ១ ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៦២៥ ដកបចខ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។ ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ ។

ជនសង្ស័យម្នាក់មាន ឈ្មោះ ឡេង ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់  ៧កញ្ចប់ធំល្មម និងធំ ១កញ្ចប់

២-ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាកVIVO ។

នៅមុនពេលកើតហេតុមានពលរដ្ឋល្អបានរាយការណ៍ថានៅរោងទុកចោលមួយកន្លែងនៅ ចំណុចព្រែកតាំងហ៊ុន ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងមានករណីចែកចាយគ្រឿងញៀន ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំបានសហការជាមួយ កម្លាំងប្រជាការពារទៅដល់ ចំណុចកើតហេតុខាងលើ ក៏បានឃើញឈ្មោះឡេង ចាន់ កំពុងអង្គុយក្នុងរោងទុកចោលមួយកន្លែង រួចកម្លាំងយើង ក៏បានហៅឈ្មោះឡេង ចាន់សួរនាំ រួចធ្វើការឆែកឆេរ ក៏បានរកឃើញម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ៨កញ្ចប់ ៧កញ្ចប់ធំល្មម និង១កញ្ចប់ធំដែលជនសង្ស័យបានលាក់ទុកនៅក្នុងកូនកាបូប នៅក្នុងរោង។ លោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការរួចនាំខ្លួនជនសង្ស័យឈ្មោះ ឡេង ចាន់ យកមកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនចំនួន៨ កញ្ចប់នេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដែលបានទិញពីបុរសម្នាក់ឈ្មោះ ប៊ី ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ មានទីលំនៅ សង្កាត់តាខ្មៅ ទិញក្នុងតម្លៃ600$ ដើម្បីយកមកចែកចាយបន្តរ 

ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង