ដឹងការពិតហើយ! នារីម្នាក់បានស្គាល់បុរសម្នាក់តាមរយៈទូរស័ព្ទ ហើយបានស្រលាញ់គ្នា អស់រយៈពេល១ឆ្នាំ ទើបខាងប្រុសសន្យាចូលស្តីដណ្តឹងនាង ប៉ុន្តែចុងក្រោយ….. នៅភ្នំពេញ

ដឹងការពិតហើយ! នារីម្នាក់បានស្គាល់បុរសម្នាក់តាមរយៈទូរស័ព្ទ ហើយបានស្រលាញ់គ្នា អស់រយៈពេល១ឆ្នាំ ទើបខាងប្រុសសន្យាចូលស្តីដណ្តឹងនាង ប៉ុន្តែចុងក្រោយ….. នៅភ្នំពេញ


ភ្នំពេញ ៖ នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ អង្គភាពសារព័ត៌មានយើងបានទទួលបានដំណឹងពីសាច់ញាតិនារីរងគ្រោះបានឲ្យអង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទៅតាមនីតិវិធីច្បាប់។

រឿងហេតុកាលពី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីម្នាក់ បានស្គាល់បុរសម្នាក់តាមរយៈទូរស័ព្ទហើយបានស្រលាញ់គ្នាអស់រយៈពេល១ឆ្នាំទើបខាងប្រុសសន្យាចូលស្តីដណ្តឹងនាង ប៉ុន្តែចុងក្រោយខាងប្រុសបានបោកបញ្ឆោតនាំនាងចូលផ្សារទិញរ៉ូបឱ្យ ហើយប្រាប់នាងឱ្យអង្គុយចាំដោយប្រាប់ថា ជាប់រវល់ចេញទៅយកម៉ូតូជិះ តែបែរជាគេចខ្លួនបាត់អស់ជាច្រើនម៉ោងមិនឃើញវិលវិញ នាងក៏រត់ទៅប្តឹងសមត្ថកិច្ច ។

នារីរងគ្រោះមានឈ្មោះ ឡុង ថុនា អាយុ២៧ឆ្នាំ រស់នៅភូមិក្នុងត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលសង្សារឆបោកជិះយកទៅបាត់ ម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០២០ ពណ៌ខ្មៅ មិនចាំស្លាកលេខ ព្រោះជាម៉ូតូខ្ចីម្តាយមីងជិះមកទេ ហើយនៅក្រោមកែបម៉ូតូមានទូរស័ព្ទ OPPOមួយគ្រឿង លុយជាង១០០ដុល្លារ និងឯកសារមួយចំនួនទៀត។

តាមការរៀបរាប់ពីនារីរងគ្រោះទាំងទឹកភ្នែកបានឱ្យដឹងថា នាងស្គាល់ជនសង្ស័យរយៈពេល១ឆ្នាំហើយ គ្រាន់តែស្គាល់ថាឈ្មោះ ម៉ៅ អាយុ២៨ឆ្នាំ ដែលតាមការអះអាងរបស់ជននោះគេថា រូបគេជាមន្ត្រីនគរបាល មានស្រុកកំណើតនៅឯស្រុកស្អាង ខេត្តកណ្តាល សុំស្នេហ៍សុំស្រឡាញ់នាងតាមរយៈទូរស័ព្ទ តែនាងមិនទាន់យល់ព្រមនោះទេ ទើបតែថ្មីៗនេះ នាងយល់ព្រម ក៏ប៉ុន្តែសូមឱ្យឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងត្រឹមត្រូវ ។ លុះមកដល់ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យទូរស័ព្ទប្រាប់ថា ឪពុកម្តាយនៅឯស្រុកចង់ឃើញ ចង់ស្គាល់ ចង់ឱ្យនាងទៅលេង។ នាងក៏យល់ព្រម ហើយក៏ខ្ចីម៉ូតូម្តាយមីងជិះទៅជួបណាត់គ្នានៅផ្លូវចោមចៅ មុខផ្សារចោមចៅ រួចជនសង្ស័យក៏ឌុបនាងទៅដល់ផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ប្រាប់ថាទិញរ៉ូបឱ្យ២ ដើម្បីយកទៅស្លៀកពាក់ ពេលទៅដល់ស្រុក ក៏នាំគ្នាចូលផ្សារដើររើសទិញរ៉ូប ហើយជនសង្ស័យប្រាប់ឱ្យនាងអង្គុយរង់ចាំកន្លែងអ្នកលក់ រូបគេមេហៅឱ្យទៅជួបមួយភ្លែត ដោយទុកចិត្ត នាងក៏បណ្តោយឱ្យចេញយកម៉ូតូពីកន្លែងផ្ញើជិះចាកចេញទៅ តែចាំបាត់ៗអស់រយៈពេល២ម៉ោងទៅហើយមិនឃើញវិលមកវិញ ទូរស័ព្ទខលមិនចូល រហូតដល់វេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃដដែលដឹងថាចាញ់ល្បិចប្រុសស្នេហ៍ក៏ចេញដើរតាមស្វែងរក នៅតែមិនឃើញ រហូតដល់រសៀលថ្ងៃដដែលនាងសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ឲ្យជួយស្រាវជ្រាវ ជុំវិញករណីឆបោកនេះ ៕

អត្ថបទដែលជាប់ទាក់ទង