សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសំដែងការគួរសមនិងជម្រា បលាក្នុងឱកាសដែលលោកត្រូវបានបញ្ចប់អាណត្តិការទូត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសំដែងការគួរសមនិងជម្រា បលាក្នុងឱកាសដែលលោកត្រូវបានបញ្ចប់អាណត្តិការទូត


(ភ្នំពេញ) ៖ កាលពីល្ងាចថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០២២ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសំដែងការគួរសមនិងជម្រា បលាក្នុងឱកាសដែលលោកត្រូវបានបញ្ចប់អាណត្តិការទូតនៅកម្ពុជា ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថានៅក្នុងជំនួបនោះលោក MIKAMI បានអបអរសាទរគោរពជូនសម្ដេចតេជោ ហ៊ុន សែន ចំពោះជំនួបជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនិងការគ្រប់គ្រងការរីករាយដា លនៃជំងឺកូវីដ១៩ បានដោយជោគជ័យ។
លោក មីកាមិ ក៏បានសំដែងនូវការគោរពចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទី១.ក្នុងការដឹកនាំកម្ពុជាឲ្យមានសុខសន្តិភាពពិសេសមានការអភិវឌ្ឍយ៉ាង ខ្លាំងក្នុងរយៈពេល ៣០ កន្លងមក ។ ២.ក្នុងការសម្រេចចិត្តក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។ទី ៣.ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ទី៤. ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេ សទាំងពីរឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ ។


លោកមីកាមិ ក៏បានបន្ថែមថាបេសកកម្មការទូតរបស់លោកនៅកម្ពុជាប្រព្រឹត្តទៅបានយ៉ាងល្អដោយសារមានការគាំទ្រពីរាជរដ្ឋា ភិបាល និង មន្ត្រីរាជការពីគ្រប់ស្ថាប័នរដ្ឋនិងឯកជនរបស់កម្ពុជា។លោកបន្តថាជប៉ុននៅតែបន្តគាំទ្រកម្ពុជាហើយពេលនេះជប៉ុន ថែមទាំងបានកំពុងជួយបង្ហាត់កីឡាករកម្ពុ ជាត្រៀមចូលរួមប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែង អំណរគុណចំពោះលោក មីកាមី ដែលបានធ្វើសកម្មភាពយ៉ាងច្រើនរួមមានៈ ១.ការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យឈានដល់កំរិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។២. រៀបចំឱ្យមានការចូលចតនាវាជប៉ុនពីរដងនៅកម្ពុជា។៣. រៀបចំឲ្យមានជំនួបរវាងសម្ដេចនិងនាយករដ្ឋមន្ត្រីជប៉ុនរហូ ត៤ដងក្នុងមួយឆ្នាំ។ទី៤. រៀបចំឱ្យមាន ការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីររួមទាំងដំណើរទស្សន កិច្ចរបស់លោក ហ៊ុន ម៉ាណែតទៅកាន់ប្រទេសជប៉ុនផងដែរ។ទី៥.ជំរុញវិនិ យោគជប៉ុនមកកម្ពុជា។ទី៦.ការរៀបចំឲ្យមានការប្រារព្ធខួបក្រុមហ៊ុនមីឌីបៀរនៅកម្ពុជានិងជំរុញគម្រោងវិនិយោគជប៉ុ នទាំងអស់នៅកម្ពុជាដំណើរការបានយ៉ា ងល្អទោះបីជាមានបញ្ហាcovid ១៩ក៏ ដោយ ។
សម្ដេចតេជោក៏បានជម្រាបជូនលោកឯមីកាមី ផងដែរថាករណីជម្លោះរវាងអ៊ុយ គ្រែនិងរុស្ស៊ីគឺផ្អែកលើគោលការណ៍ច្បាប់និងគុណស្រ័យគឺខុសគ្នា ។ ករណីមីយ៉ាន់ម៉ាសម្ដេចតេជោបានលើកឡើងថាកម្ពុជាបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បី ជួយឲ្យមីយ៉ាន់ម៉ាវិលមករកប្រក្រតីភាពវិញពេលនេះគឺទុកឱ្យឥណ្ឌូនេស៊ីជាប្រធានបន្ត វេនដោះស្រាយបន្ត ។
ជាទីបញ្ចប់ សម្ដេចតេជោបានជូនពរឲ្យលោក មីកាមី សម្រេចបានជោគជ័យបន្ថែមទៀតក្នុងបេសកកម្មរបស់លោកនៅពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង