ផ្លាស់ប្ដូរប្រធានក្រុមផ្ដល់ទិដ្ឋាការ ប្រចាំប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិបាវិត
ផ្លាស់ប្ដូរប្រធានក្រុមផ្ដល់ទិដ្ឋាការ ប្រចាំប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិបាវិត
វរសេនីយ៍ឯក មាស ឌី ជំនួសវរសេនីយ៍ឯក ញែត ស៉ីណាត នៅស្វាយរៀង
(ស្វាយរៀង)៖ លោកឧត្ដមសេនីយ៍ទោ លី សុខគួង តំណាងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋាន បានអញ្ជើញប្រកាសប្រធានក្រុមផ្ដល់ទិដ្ឋាការថ្មីប្រចាំការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ។
ពិធីប្រកាសនេះ មានការចូលរួមពី លោកនាយករងស្នាក់ការប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាយការិយាល័យផ្តល់ទិដ្ឋាការ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ តំណាងប្រធានក្រុមប្រមូលថវិកាចំណូល តំណាងប្រធានគយ និងរដ្ឋាករ អនុប្រធានក្រុមផ្ដល់ទិដ្ឋាការ និងសមាជិកក្រុមផ្ដល់ទិដ្ឋាការមួយចំនួនទៀត នៅបន្ទប់ប្រជុំក្រុមផ្ដល់ទិដ្ឋាការប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ចេញលិខិតបង្គាប់ការលោកវរសេនីយ៍ឯក មាស ឌី ជាប្រធានក្រុមផ្ដល់ទិដ្ឋាការ ប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជំនួសលោកវរសេនីយ៍ឯក ញែត ស៊ីណាត អត្តលេខ ០៥៥២០ មកបម្រើការងារនៅអង្គភាពដើមវិញ៕