ឃាត់ខ្លួនមនុស្ស ១១នាក់ ខណៈមេខ្លោងបានរត់គេចខ្លួនបាត់  នៅតាកែវ

ឃាត់ខ្លួនមនុស្ស ១១នាក់ ខណៈមេខ្លោងបានរត់គេចខ្លួនបាត់  នៅតាកែវ

តាកែវ៖ សមត្តកិច្ចធ្វើការឃាត់ខ្លួនអ្នករារាំងបានចំនួន១១នាក់ រីឯម្នាក់ទៀតឈ្មោះ ហាក់ វាន្នី ជាអ្នកតំណាងហើយបានញុះញង់ពលរដ្ឋទាំង១១នោះ បានរត់គេចខ្លួនបាត់។

មនុស្សទាំង១១ដែលសមត្តកិច្ចបានធ្វើការចាប់ខ្លួននោះ មូលហេតុមកពីក្រុមនោះបានរារាំងលើសេចក្ដីសម្រេច ហើយយកដំបង ពូថៅ កាំបិតផ្គាក់ ញញួរ ដុំថ្មរ និងបានជះសាំង  គប់ ទៅលើសមត្តកិច្ចម្នាក់បណ្ដាលឲ្យមានរបួស មានឈ្មោះ ណោ សុផល ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រៃសំបួរ ឃុំអង្គបូរី និងស្រុកអង្គរបូរី ខេត្តតាកែវ ឲ្យរងរបួសត្រង់គល់ត្រចៀក ដេរចំនួន២ថ្នេរ ទើបប្រធានតុលាការ និងព្រះរាជអជ្ញារងសម្រេចឲ្យឃាត់ខ្លួនមនុស្សទាំង១១នាក់ និងតាមស្វែងរកជនញុះញុងឈ្មោះ ហាក់ វាន្នី ដើម្បីធ្វើការឃាត់ខ្លួនជាបន្ត។

កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នំា២០២២នេះ មនុស្ស១១នាក់ដែលសមត្តកិច្ចបានឃាត់ខ្លួននោះ ត្រូវបានធ្វើការបញ្ជូនភ្លាមៗ នៅល្ងាចថ្ងៃឃាត់ខ្លួននោះទៅកាន់ស្នងការដ្ឋាននគបាលខេត្តតាកែវបាត់អស់ហើយ ដើម្បីកសាងសំណុំរឿងធ្វើការបញ្ជូនចូលទៅតុលាការចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង