លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងពិធី……

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងពិធី……

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជាជនកម្ពុជា មានបំណងចង់ ពង្រីកសមាជិក គណបក្សប្រជាជាជនកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត នៅទូទាំង ប្រទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើន បន្ថែមមួយកម្រិតទៀត។ ប្រទេសមានសន្តិភាព យើងមានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាព យើងគ្រប់គ្នា មិនអាចរកស៊ី ប្រកបរបរចិញ្ចឹមជីវិត បានឡើយ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋ និងសមាជិក បក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាព ឱ្យបានគង់វង់។

នេះជាប្រសាសន៍លើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិកាជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋាន យុរជនសេដ្ឋកិច្ច នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នេះ នៅអគារលេខ ៦៩ (ទល់មុខភោជនីយដ្ឋាន ស្ទឹងមាស) ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមជា ប្រធានគណបក្សប្រជាជាជន កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចង់ពង្រីកសមាជិក គណបក្ស ប្រជាជនកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត នៅទូទាំងប្រទេស ដើម្បីយើងមានឱកាស ក្នុងកាេអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើន បន្ថែមមួយកម្រិតទៀត ។

អនុវត្តទៅតាមអនុសាសន៍ ប្រធានគណបក្សប្រជាជាជនកម្ពុជា លោកសូមឱ្យបងប្អូន ដែលជាសមាជិកា ជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយពី អំពើល្អរបស់ គណបក្សប្រជាជនកម្ពុជា ជូនទៅបងប្អូន សាច់ញាតិ និងអូសទាញពលរដ្ឋ ដែលដើរលើផ្លូវខុស មកចូលរួមជីវភាព ជាមួយបក្សប្រជាជនកម្ពុជាវិញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីវីរៈភាពរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ដោយលោកបញ្ជាក់ថាៈ សម្តេច មិនត្រឹមតែ រំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើន ប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋ ពីការរីករាលដាលពីជំងឺកូវីដ-១៩ ថែមទៀត ដោយសម្តេចបានដាក់ ចេញនូវវិធានការបិទខ្ទប់ រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាណលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យជំងឺនេះ បានថមថយ និងឈានទៅដល់ការបើកឱ្យដំណើរការសេដ្ឋកិច្ចប្រទេស ជាប្រក្រតី ឡើងវិញ ។ នេះជាមោទនភាព ដែលយើងមានមេដឹកនាំបក្ស និងមេដឹកនាំប្រទេស មានគុណធម៌ល្អបែបនេះ។

លោក ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងដែរថាៈ លោក ឃួង ស្រេង ដែលជាប្រធានគណៈកម្មា ធិការគណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ចំពោះ សមាជិករបស់ គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ ដើម្បីពុះពារ សម្រេចបានប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ ។

ក្នុងឱកាសនោះដែរ លោកឡី សុភាព ក៏បានលើកឡើងពីរចនាសម្ព័ន្ធចាត់តាំង របស់ បក្សមូលដ្ឋានផងដែរ ដោយគណបក្សមូលដ្ខាន បានរៀបចំចងក្រង ជាសមាជិកឡើងវិញ តាំងពីឆ្នាំ២០១៥ មក ដោយគិតមកដល់ពេលនេះ មានរយៈពេល ៧ ឆ្នាំហើយ៕

អត្ថបទដែលជាប់ទាក់ទង