លោក ណុប បាយ៉ារិទ្ធ បានចូលទៅខមិនបញ្ចេញមតិ ដោយលោកបានសរសេររៀបរាប់ថា ត្រូវតែរឹងមាំ និងច្បាស់លាស់ចំពោះខ្លួនឯង
លោក ណុប បាយ៉ារិទ្ធ បានចូលទៅខមិនបញ្ចេញមតិ ដោយលោកបានសរសេររៀបរាប់ថា ត្រូវតែរឹងមាំ និងច្បាស់លាស់ចំពោះខ្លួនឯង
ភ្នំពេញ ៖ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងប្រុសវ័យក្មេងពន្លកថ្មីនៅក្នុងផលិតកម្មហង្សមាស លោក លីម តិចម៉េង ដែលជាម្ចាស់ពាន ហើយចាប់តាំងតែតារាប្រុសទទួលបានភាពល្បីល្បាញ កើនសន្ទុះមិនធម្មតារូបនេះ តែងតែធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចម្លែកចិត្ត ជាពិសេសមានការងឿងឆ្ងល់មិនស្ទើរនោះទេ។
លោក ណុប បាយ៉ារិទ្ធ ដែលមានរូបរាងស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ បានចូលទៅខមិនបញ្ចេញមតិដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា «ត្រូវតែរឹងមាំ និងច្បាស់លាស់ចំពោះខ្លួនឯង។ មានតែខ្លួនយើងប៉ុណ្ណោះ ដែលស្គាល់ពីខ្លួនយើងច្បាស់ជាងនរណាៗទាំងអស់ទាំងក្នុង និងក្រៅ។ ចូរចងចាំថា ចុងស្រស់ដែលខ្ពស់រមែងយោលយោគដោយកម្លាំងខ្យល់បក់បោ.ក។ ដើរកាត់ភ្លៀង ទោះជាទទូលឆ័ត្រក៏នៅតែប៉ះទឹកភ្លៀងដែលសាច។ បើច្បាស់លាស់ថា ខ្លួនយើងត្រឹមត្រូវ មិនបាច់ដើរពើងទ្រូងទេ តែក៏អាចញញឹមដោយមោទនភាព។ មនុស្ស១០នាក់ចិត្តខុសគ្នា ៧នាក់ អាចមានចិត្តដូចគ្នាត្រឹម៣នាក់ប៉ុណ្ណោះ ដូច្នេះខ្លាចតែយើងខុសឆ្គងទៅលើនរណាម្នាក់ បើមិនមានទេ សូមទុកឱ្យពេលវេលាជាអ្នកសម្រេចចុះ យូរ និងឆាប់គេនឹងយល់ ហើយបើគេមិនយល់ទេ មានន័យថាគេចង់គិតបែបនោះ។ បើគេមិនមែនជាមនុស្សរឹងទទឹង គេអាចនឹងកែប្រែការគិតនៅថ្ងៃមួយ តែបើគេជាមនុស្សរឹងទទឹងហើយ ទោះព្រះជាម្ចាស់ក៏មិនអាចផ្លាស់ប្តូរការគិតរបស់គេដែរ។ បន្តរក្សារអំពើល្អទៅកាន់មនុស្សជាទីស្រលាញ់ដែលគាត់ស្រលាញ់ និង ឱ្យតម្លៃយើងឱ្យបានច្រើន ជាងយកពេលទៅខ្វល់នឹងមនុស្សអវិជ្ជមាន»។
មហាជន ក៏ដូចជាហ្វេនៗរបស់តារាចម្រៀងប្រុសវ័យក្មេង លីម តិចម៉េងរូបនេះ បាននាំគ្នាចូលទៅលើកឡើងចំៗ និងលើកទឹកចិត្តលោកគ្រប់ៗគ្នាថា «គាត់តែម្នាក់ មិនអាចផ្គាប់ចិត្តហ្វេនរាប់ពាន់ម៉ឺននាក់អោយបានគ្រប់គ្នានោះទេ ចំណុចខ្វះខាតតែងតែកើតមានឡើង។ ប្រសិនបើជាហ្វេនគាត់ពិត គួរយល់នូវចំណុចទាំងនេះ គាត់ត្រូវតម្រូវចិត្តហ្វេនផង ត្រូវរ៉ាប់រងចំពោះការងារផង។ ខ្ញុំដឹងថា គាត់មានថ្ងៃនេះដោយសារហ្វេន តែសូមហ្វេនកុំយកចំណុចនេះ មកដាក់សម្ពាធលើមនុស្សដែលអ្នកតែងហៅថាអាយដល់អី។ ក្ដីស្រលាញ់ពិត គឺការផ្ដល់អោយដោយមិនទាមទារការតបស្នងមកវិញ សុំត្រឹមឃើញមនុស្សដែលអ្នកទាំងអស់គ្នាស្រលាញ់រក្សាលំនឹង និងកាន់តែជោគជ័យ ទើបជាការស្រលាញ់ គាំទ្រដែលបរិសុទ្ធ»។
អ្នកខ្លះទៀតបានខមិនទៀតថា «បងគឺជាកម្លាំងចិត្តរបស់ហ្វេនៗទាំងអស់គ្នា ទោះថ្ងៃក្រោយមានរឿងអ្វីកើតឡើង ហ្វេនម្នាក់នេះនៅតែគាំទ្រអាយដល ស៊ូស៊ូបន្ដដំណើរទៅមុខទៀតណាអាយដល ទោះថ្ងៃក្រោយទៅជាយ៉ាងណា ក៏ហ្វេនម្នាក់នេះនៅតែគាំទ្រស្រឡាញ់ចូលចិត្តបងដដែលមិនប្រែប្រួលឡើយ» «ថៃ្ងនេះ ថៃ្ងសែ្អក អ្នកនៅតែជាមនុស្សដែលខ្ញុំគាំទ្រ និងស្រឡាញ់បងឃើញទេ អត្តចរិតបង អាកប្បកិរិយាការនិយាយ បែបនេះខ្ញុំទៅណាចោលបងបាន គឺមិនបានទេ ត្រូវទេ? ទទួលយកគ្រប់យ៉ាង ស្រឡាញ់ idol ជា idol ញញឹមបន្ដអ្នកគាំទ្រនៅទីនេះ» «ទោះជាយ៉ាងណា មិនបោះបង់ក្តីស្រលាញ់ពិតប្រាកដ ដែលមិនអាចកាត់ថ្លៃបាននេះឡើយ ទោះមិនអាចជួយអ្វីបាន សុំត្រឹមជាកម្លាំងចិត្តឲ្យបង បងមិនត្រូវដួលឡើយ ទោះមានបុគ្គលមួយចំនួនចង់ឲ្យបងដួលក៏ដោយ» «យើងមិនអាចផ្គាប់ចិត្តអ្នកដទៃបានរហូតនោះទេ ព្យាយាមធ្វើតែអ្វីដែលល្អ ចំពោះអ្នកគាំទ្រយើង បងប្អូនរបស់យើងគឺគ្រប់គ្រាន់ហើយ។ ចង់អ្នកណាស្អប់ឬយល់ច្រឡំលើយើងស្រេចតែគេចុះ ព្រោះគេគ្មានថ្ងៃយល់ពីយើងឡើយ» «រស់ជាខ្លួនឯងល្អជាង មិនចាំបាច់ទៅផ្គាប់ចិត្តអ្នកដទៃពេកទេ ព្រោះមនុស្សដែលមិនចូលចិត្តយើងហើយ ទោះយើងខំធ្វើល្អយ៉ាងណា ក៏គេមើលមិនឃើញដែរ ចង់ប្រាប់ថាស្រលាញ់គាំទ្រអាយដលរហូតទៅ ស៊ូៗ»។
អ្នកខ្លះទៀតបាននិយាយថា «អរគុណសម្រាប់ការចែករំលែកបទពិសោធន៍ល្អៗសម្រាប់ហ្វេន ហើយសូមបងកុំគិតច្រើនអី ទោះបីទៅថ្ងៃមុខមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំនៅគាំទ្របងមិនប្រែ ហើយក៏គ្មានពីណាមកផ្លាស់ប្ដូរចិត្តខ្ញុំឲ្យឈប់គាំទ្របងបាននោះទេ មនុស្សល្អកុំគិតច្រើនអី»៕