សម្ដេចតេជោ ហ៊ុន សែន តែងតាំងអគ្គនាយករង និងផ្លាស់ប្ដូរប្រធាននាយកដ្ឋាន៣រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

សម្ដេចតេជោ ហ៊ុន សែន តែងតាំងអគ្គនាយករង និងផ្លាស់ប្ដូរប្រធាននាយកដ្ឋាន៣រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានកែសម្រួល និងផ្ទេរភារកិច្ចនោះរួមមាន ៖

*ទី១៖ ឧត្តមសេនីយ៍ឯក ឌឹម រ៉ា ពីប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

*ទី២៖ ឧត្តមសេនីយ៍ឯក យូ សារុំ ពីប្រធាននាយកដ្ឋានជនភៀសខ្លួន ទៅជាប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ

*ទី៣៖ ឧត្តមសេនីយ៍ឯក កែម សារិន ពីប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាប្រធាននាយកដ្ឋានជនភៀសខ្លួន

*ទី៤៖ ឧត្តមសេនីយ៍ទោ ទាង សុឃាង ពីអនុប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្ដោប្រវេសន្ដ និងបច្ចេកវិទ្យា ទៅជាប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង