សាលាក្រុងភ្នំពេញ បានច្រានចោលសំណើសុំជួបជុំគ្នា នៅលើទីលានប្រជាធិបតេយ្យរបស់សមាគមគ្រូបង្រៀនកម្ពុជសឯករាជ្យ
សាលាក្រុងភ្នំពេញ បានច្រានចោលសំណើសុំជួបជុំគ្នា នៅលើទីលានប្រជាធិបតេយ្យរបស់សមាគមគ្រូបង្រៀនកម្ពុជសឯករាជ្យ
ភ្នំពេញ : កាលពីថ្ងៃទី២៦ ធ្នូ ឆ្នំា២០២២ សាលាក្រុងភ្នំពេញ បានច្រានចោលសំណើសុំជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យរបស់សមាគមគ្រូបង្រៀនកម្ពុជសឯក រាជ្យ ។ ការច្រានចោលដោយផ្អែកថា សំណើនោះផ្ទុយនឹងក្រមព្រហ្មទណ្ឌ ហើយសាលាក្រុងបានប្រាប់ឲ្យសមា គមគ្រូបង្រៀនកម្ពុជាឯករាជ្យ កែសម្រួលកម្មវត្ថុ នៃសំណើរបស់ខ្លួនឡើងវិញ។
នៅក្នុងលិខិតជូនទៅលោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំប្រមូលផ្តុំគ្នា១០០ នាថ្ងៃទី៣០ ធ្នូ ខាងមុខ ដើម្បីទាមទារឲ្យដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។ ក្នុងលិខិតចុះនៅថ្ងៃទី១៦ ខែ វិច្ឆិកា នោះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានជម្រាបលោកអភិបាលរាជធានីភ្នំពេញថា ការប្រមូលផ្តុំគ្នានេះ នឹងមានការចូលរួមពីសមាជិកសមាគមគ្រូ បង្រៀនកម្ពុជាឯករាជ្យ កម្មករ សហជីព យុវជន និង មន្រ្តីអង្គការជាតិ-អន្តរជាតិ ជាដើម។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់ពីគម្រោងទៀតថា ក្រៅពីការជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ អ្នកចូលរួមទាំងនោះ នឹងនាំគ្នាដង្ហែញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនៅសាលាដំបូងរាជធានីភ្នំពេញ៕