លោកយាយជនជាតិបារាំង នៅអាយុ១១៨ឆ្នាំ ដែលជាប់ជាបុគ្គលមានវ័យចំណាស់ បំផុតលើលោក ទើបទទួលមរណភាព

លោកយាយជនជាតិបារាំង នៅអាយុ១១៨ឆ្នាំ ដែលជាប់ជាបុគ្គលមានវ័យចំណាស់ បំផុតលើលោក ទើបទទួលមរណភាព

(ប៉ារីស)៖ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។ លោកយាយ លូស៉ីល រ៉ង់ដុង (Lucile Randon) ដែលជាដូនជីម្នាក់នៅឯប្រទេសបារាំង និងជាប់ឈ្មោះជាមនុស្ស ដែលមានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោកនោះ គឺបានទទួលមរណភាពហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅអាយុ១១៨ឆ្នាំ។
ដំណឹងមរណភាពខាងលើត្រូវបានប្រកាសដោយលោក ដេវីដ តាវេលឡា (David Tavella) អ្នកនាំពាក្យមណ្ឌលថែទាំជនចាស់ជរា សាំង-កាតឺរីន-ឡាបួរ (Sainte-Catherine-Laboure) ស្ថិតនៅក្រុងទូឡុង (Toulon) ភាគខាងត្បូងនៃប្រទេសបារាំង។ លោកយាយ រ៉ង់ដុង បានកើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩០៤ ជាពេលដែលរដ្ឋញូយ៉ករបស់សហរដ្ឋអាមេរិក ទើបតែបើកសម្ពោធស្ថានីយរថភ្លើងក្រោមដីលើកដំបូងរបស់ខ្លួន ហើយមួយទសវត្សរ៍ទៀត ទើបសង្រ្គាមលោកលើកទី១ចាប់ផ្តើម។ លោកយាយបានក្លាយជាដូនជីនៅអាយុ៤១ឆ្នាំ។
គួរបញ្ជាក់ថា ដូនចាស់ លូស៉ីល រ៉ង់ដុង បានក្លាយជាបុគ្គលមានវ័យចំណាស់ជាងគេលើលោក បន្ទាប់ពីលោកយាយ កាណេ តាណាកា (Kane Tanaka) ដែលជាជនជាតិជប៉ុន បានទទួលមរណភាពនៅអាយុ១១៩ឆ្នាំ កាលពីឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង