ភ្ញាក់ផ្អើល ដែលមានចំណងជើងថា ហត់អត់? បង្កប់អត្ថន័យខ្លាំងច្បាស់ៗ

ភ្ញាក់ផ្អើល ដែលមានចំណងជើងថា ហត់អត់? បង្កប់អត្ថន័យខ្លាំងច្បាស់ៗ

ភ្នំពេញ ៖ ក្រោយពេលប្រកាសបែកបាក់គ្នាជាមួយនឹងតារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ នាយចឺម អស់រយៈពេលប៉ុន្មានខែរួចមក អ្វីដែលធ្វើអោយហ្វេនៗនាំគ្នាផ្ទុះការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ជាងនេះទៅទៀតនោះ ស្រាប់តែថ្មីៗនេះ តារាស្រីអ្នកនាង សេង សុឃីម ក៏បានចេញមុខមកប្រកាសនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួន ដោយអ្នកនាងបានសម្រេចចិត្តប្ដូរឈ្មោះថ្មី ដោយសារតែឈ្មោះចាស់របស់ខ្លួនមិនសូវល្អ។
អ្នកមេម៉ាយកូនមួយរូបនេះ ប្រកាសនិយាយបែបនេះថា «នាងខ្ញុំសុំប្រកាសជាផ្លូវការថា នាងខ្ញុំដូរឈ្មោះពី សេង សុខឃីម មកឈ្មោះ សុខ ទីយ៉ា វិញ ចឹងសុំពុកម៉ែបងប្អូននិង fanនាងខ្ញុំទាំងអស់គ្នា បើសិនជួបខ្ញុំនៅខាងក្រៅ ហៅនាងខ្ញុំ យ៉ាព្រោះឈ្មោះចាស់វាមិនល្អ សុំអរគុណបងប្អូនទាំងអស់គ្នា» ។
ជាក់ស្ដែង រឹតតែធ្វើអោយគ្រប់គ្នាស្រឡាំងកាំងមិនស្ទើរទៅទៀត ស្រាប់តែស្ងាត់ៗតារាស្រីអ្នកនាងសេង សុឃីម ហៅឈ្មោះថ្មីថា«សុខ ទីយ៉ា» ភ្លេចៗខ្លួនក៏បានបញ្ចេញនូវបទចម្រៀងថ្មីមួយបទដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលមានចំណងជើងថា «ហត់អត់?» បង្កប់អត្ថន័យខ្លាំងច្បាស់ៗធ្វើអោយមហាជនភ្ញាក់ផ្អើលខ្លាំង និងមានអ្នកចូលទស្សនាមិនតិចឡើយ ដោយក្នុងនោះគ្រាន់តែបានឃើញអ្នកនាងចេញនៅបទនឹងភ្លាមក៏មានអ្នកចូលទៅខមិនគ្រប់ៗគ្នាថា «ចែចេញមួយបទនេះមក ដូចមិនស្រួលស្រុកខ្មែរទៀតហើយ ចែដាក់ចំៗត្រូវចិត្តណាស់» «បាញ់ចំកណ្ដាលៗមុខតែម្ដងហើយ ដាក់ទៅចែញុមគាំទ្រពេញទំហឹង ញុមចូលធីមចែយូរហើយ តាំងពីស្គាល់ចែដំបូង» «អីយ៉ាស់តែប៉ុណ្ណេះតារាចម្រៀងប្រុសវណ្ណដា និងតារាប្រុសលោក ជី ដេវីដ សុំអែបកៀនសិនហើយចែ ដាក់មួយបទនេះមក អេមខ្លាំងម៉ង ឆ្ងាញ់ត្រង់កាត់មាត់ម៉ងនឹងហាសចែ» «ស្ដាប់ហើយមិនឈឺទៀត មិនដឹងនិយាយថាមិចទេ ខ្លាំងអាកន្លែងកាត់មាត់នឹងម៉ង» «ចេញមួយបទនេះដាក់ចំៗហ្មងចែ ត្រូវចិត្តណាស់» «ចូលចិត្តណាស់ បងដាក់ចំៗទៅបង គេមិនមាត់មិនមាត់បានចិត្តណាស់ តាំងពេលគេដាក់វិញតាំងវិបត្តិផ្លូវចិត្ត» «ដាក់ចំៗពេក ដឹងតែពិភពលោកប្រែប្រួលទៀតហើយចែ» «បទនេះពីរោះណាស់ ហើយថែមទាំងចាក់ដោតសម្រាប់មនុស្សចូលចិត្តបង្កបញ្ហាអោយគេ» «ចេញក៏ដឹងចូលក៏ដឹង ដឹងតាំងរឿងមិនទាន់ផ្ទុះ ឡូវបងឯងមកដាក់ម៉ាបទទៀត អេម ពាក្យចាស់ពីដើមលោកនិយាយមិនដែរខុសទេ» «អ្នកម្ខាងទៀតមិនដឹងចុកប៉ុណ្ណាទេចែអើយ ដាក់ចំៗយ៉ាងនេះ»។
អ្នកខ្លះទៀតបាននិយាយលើកឡើងចំៗថា «ដល់រដូវកាលបងទីយ៉ាម្ដងហើយ បងជីដេវីត និងបងវណ្ណដា អែបកៀនសិនទៅ» «សុំសរសើរបងហើយ មិនត្រឹមតែមានរូបរាងស្រស់ស្អាតតែមួយមុខនោះទេ ថែមទាំងចេះច្រៀងពីរោះទៀត គួរអោយស្រលាញ់ម្ល៉េះទេលោកអើយ»៕

អត្ថបទដែលជាប់ទាក់ទង