លោកជំទាវ ចិត្តបុណ្យ ហ៊ុន សុីណាត និងលោកជំទាវ ឈៀ សេងអុីម រៀបចំពិធីបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វា វត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ !!!
លោកជំទាវ ចិត្តបុណ្យ ហ៊ុន សុីណាត និងលោកជំទាវ ឈៀ សេងអុីម រៀបចំពិធីបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វា វត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ !!!
ថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ចិត្តបុណ្យ ហ៊ុន សុីណាត និងលោកជំទាវ ឈៀ សេងអុីម បានអញ្ជើញចូលរួមពិធីរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វា វត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកជំទាវចិត្តបុណ្យ ហ៊ុន សុីណាត បានលើកឡើងថា រាល់ការអភិវឌ្ឍន៍មិនមែនធ្វើត្រឹមមួយថ្ងៃ ឬមួយខែនោះទេ ទាមទាពេលវេលា និងការចូលរួមគ្នាពីគ្រប់ផ្នែកគ្រប់ថ្នាក់ ក្នុងនោះរួមទាំងវិស័យឯកជនផងដែរ។
លោកជំទាវចិត្តបុណ្យ ហ៊ុន សុីណាត បានបន្ដថា ដើម្បីឲ្យប្រទេសជាតិទទួលបានការអភិវឌ្ឍ និងការរីកចម្រើនថ្មីៗ កត្តាសំខាន់ត្រូវតែថែរក្សាការពារ ឲ្យបានគង់វង្សនូវសុខសន្តិភាព ការឯកភាពជាតិ និងការរួមសាមគ្គីភាពគ្នាឲ្យបានរឹងមាំ។
ជាក់ស្ដែងរាល់សមិទ្ធផល ក្នុងនោះ រួមទាំងការសាងសង់ ខ្លោងទ្វាថ្មី វត្តមុនីរង្សី (ហៅវត្តថ្មី) សុទ្ធតែកើតចេញពីការប្រឹងប្រែង និងការខិតខំ ពិសេសកត្តាសន្តិភាពជានយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនេះផងដែរ លោកជំទាវ ចិត្តបុណ្យ ហ៊ុន សុីណាត និងលោកជំទាវ ឈៀ សេងអុីម ក៏បានជូនជាថវិកា ដល់លោកយាយ លោកតា និងបងប្អូនចូលរួមកម្មវិធី មួយចំនួនធំផងដែរ ៕