លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះ លើផេកផ្លូវការ បញ្ជាក់យ៉ាងដូច្នេះថា ….

លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះ លើផេកផ្លូវការ បញ្ជាក់យ៉ាងដូច្នេះថា ….


ភ្នំពេញ : នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះ លើផេកផ្លូវការ បញ្ជាក់យ៉ាងដូច្នេះថា,បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថាខ្លួននឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជានៅក្នុងដំណើរកម្សាន្តនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្ស១៦។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង