ផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម និងមានការចែកចាយយ៉ាងផុសផុល នូវរូបភាពផ្ទះមួយកន្លែង សួរថា តើផ្ទះហ្នឹងនៅទីណា កន្លែងណា ចង់ដឹងដល់ហើយ?
ផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម និងមានការចែកចាយយ៉ាងផុសផុល នូវរូបភាពផ្ទះមួយកន្លែង សួរថា តើផ្ទះហ្នឹងនៅទីណា កន្លែងណា ចង់ដឹងដល់ហើយ?
ខេត្តសៀមរាប ៖ ការពិតនៅពីក្រោយការសាងសង់ផ្ទះយន្តហោះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ពិតជាក្តុកក្តួលណាស់ ព្រោះវាជាការតស៊ូមិនធម្មតារបស់បុរសម្នាក់ ដែលបានសន្សំលុយកាក់ម្តងបន្តិចៗ រយៈពេលជាង៣០ឆ្នាំ ដើម្បីសម្រេចក្តីស្រម៉ៃ និងក្តីប្រាថ្នាដែលចង់ជិះយន្តហោះ និងចង់ចំណាយពេលរាត្រីសម្រាន្តលង់លក់លើយន្តហោះ។
លោក ច្រាច់ ពៅ អាយុ៤៣ ឆ្នាំ មានមុខរបរ មេការសំណង់ និងលក់ផលិតផលឱ្យក្រុមហ៊ុនមួយដែលជាម្ចាស់ផ្ទះយន្តហោះនេះបានទម្លាយប្រាប់ការពិតថា លោកបានធ្វើការជាជាងសំណង់ប្រមាណជិត៣០ឆ្នាំមកហើយរហូតមានជំនាញក្លាយជា មេការសំណង នាពេលបច្ចុប្បន្ននេះ។
លោក ច្រាច់ ពៅ បានពោលទាំងទឹកមុខញញឹមញញែមថា រូបលោកពិតជាសប្បាយចិត្តដែលអាចសម្រេចនូវក្តីស្រម៉ៃមានផ្ទះជាម៉ូដយន្តហោះព្រោះលោកមានក្តីប្រាថ្នានេះយូរមកហើយថា លោកចង់មានផ្ទះជាម៉ូដយន្តហោះលោកចង់រស់នៅលើយន្តហោះ និងចង់ដេកពេលរាត្រីលើយន្តហោះ និងធ្វើអ្វីផ្សេងៗលើយន្តហោះ។
លោក ច្រាច់ ពៅ ដែលជាម្ចាស់ផ្ទះយន្តហោះនេះបន្តថា គាត់តែងតែទៅមើលយន្តហោះរាល់ពេលគាត់ចេញពីធ្វើការសំណង់ ហើយគាត់គិតថាមួយជីវិតនេះគ្មានឱកាសបានជិះយន្តហោះទេ តែគាត់នឹងធ្វើអ្វីម្យ៉ាងដើម្បីបានយន្តហោះជាកម្មសិទ្ធិសម្រាប់គ្រួសាររបស់លោក និងចាត់ទុកថាក្រុមគ្រួសារគាត់មានយន្តហោះជិះពិតៗ។
លោក ច្រាច់ ពៅ ក៏បានបង្ហើបឱ្យដឹងថា លោកកំពុងមានទំនាក់ទំនងសេ្នហាជាមួយស្ត្រីម្នាក់ ដែលជាមេម៉ាយ រស់នៅក្នុងភូមិសង្កាត់ជាមួយគ្នា ហើយគ្រោងនឹងរៀបចំសែនព្រេនជាភរិយាឆាប់នេះផងដែរ។ ងាកមកការសន្សំចិត្តចង់បានផ្ទះយន្តហោះវិញ លោក ច្រាច់ ពៅ បានបញ្ជាក់ថា ដោយក្តីប្រាថ្នាធំរបស់លោក គឺសង់ផ្ទះយន្តហោះ ដូច្នេះគាត់បានសន្សំចិត្តតាំងពីធ្វើកម្មករសំណង់មួយថ្ងៃ ៣០០០៛លុយខ្មែរ រហូតក្លាយជាមេការសំណង់ ក្នុងការងារប្រើកម្លាំងនេះជិត ៣០ឆ្នាំ ទីបំផុត លោកអាចសម្រេចបំណងក្នុងជីវិតរបស់គាត់បានគួរជាទីមោទន ៕