អ្នកនាង យក់ ថិតរដ្ឋា និងស្វាមីរបស់អ្នកនាង បានចេញមុខមកធ្វើការ និយាយរៀបរាប់ សម្រក់ទឹកភ្នែកទាំងអួលដើម.ក

អ្នកនាង យក់ ថិតរដ្ឋា និងស្វាមីរបស់អ្នកនាង បានចេញមុខមកធ្វើការ និយាយរៀបរាប់ សម្រក់ទឹកភ្នែកទាំងអួលដើម.ក

ភ្នំពេញ ៖ ភ្លាមៗនោះ ដោយមិនទុកចាំយូរ តារាស្រីរូបនេះ អ្នកនាងក៏បានទម្លាយខ្ទេចគ្មានសល់បកស្រាយយ៉ាងច្បាស់ៗថា «ឆ្លើយតបទៅកាន់ Acc Tik Tok មួយចោទខ្ញុំបោក លក់កាឡៃអោយ នោះ» «ខ្លួនមិនបានរកស៊ីបោកប្រាស់ ឬលក់គ្រឿងកាឡៃដូចអ្វីដែលអ្នកបង្កាច់បង្ខូចនោះឡើយ ហើយបានសុំអោយអ្នកដែលចោទប្រកាន់ខ្លួនចេញមកដោះស្រាយជាមួយនឹងអ្នកនាងនិងស្វាមី ដើម្បីរកយុត្តិធម៌ជូនខ្លួនឯងវិញ» ។ រួចមក អ្នកនាងក៏បានបញ្ចេញសារនៅក្នុងខមិនទៀតថា «ខ្ញុំទាំងពីរ សូមអរគុណណាស់ដល់បងប្អូនទាំងអស់»។
ថ្មីៗនេះ តារាចម្រៀងដ៏ល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា និងស្វាមីរបស់អ្នកនាង បានចេញមុខមកធ្វើការ Live វីដេអូ និយាយរៀបរាប់សម្រក់ទឹកភ្នែកទាំងអួលដើម.ក ព្រោះតែត្រូវបានគេចោទប្រកាន់មកលើខ្លួនថា «ខ្លួនរកស៊ីបោ.កប្រាស់គេ»។

ក្រោយបានឃើញអ្នកទាំងពីរ បានចេញមុខមកនិយាយបែបនេះរួចមក ក៏មានមហាជនដែលតែងតែស្រលាញ់ចូលចិត្តគាំទ្រប្ដីប្រពន្ធមួយគូរនេះ បាននាំគ្នាចូលទៅខមិនបញ្ចេញមតិលើកឡើងយ៉ាងដូច្នេះថា បងដែត បកស្រាយបានច្បាស់លាស់ណាស់ សង្ឃឹមថាអ្នកទាំងនោះចេញមុខសុំទោស កុំមកបំផ្លាញមុខរបរគេ បងរកស៊ីសុច្ចរិតទៀងត្រង់ មិនមែនរកស៊ីលក់ផ្លូវទេ ម្នាក់ដែលវា.យប្រ.ហារបង អាចមានបញ្ហាខួរក្បាលហើយតាមមើល» «សុំសរសើរបងទាំងពីរមិនចេះជេរតប.ត សុខចិត្តឡាយបកស្រាយ ហើយនិយាយមកមានសុជីវធម៌ល្អ my Love idolទាំងពីរ» «អ្នកណាមិនដឹងទេ តែចំពោះពួកគាត់ទាំងពីរខ្ញុំមិនជឿថាពួកគាត់មិនបោ.កគេដាច់ខាត ពួកគាត់ស្លូតៗណាស់ មិនដែលមានរឿងជាមួយអ្នកណាទេ តាំងពីដើមមក»។
អ្នកខ្លះទៀតបាននិយាយចំៗថា «ដាក់វាទៅ កុំអោយថ្ងៃក្រោយវាចេះតែមូលបង្កាច់លើគេផ្សេងៗ ខ្ញុំខឹងជំនួស មីនឹងចង់បោ.កយើងនឹងឯង វាបោ.កមិនបាន វាចង់ធ្វើស៊ីយើងនឹងឯង» «រឿងខ្លះយើងមិនតបបាន តែរឿងខ្លះត្រូវតែតប.ត និងបកស្រាយ ព្រោះមនុស្សភាគដែលមិនដឹងសាច់រឿង និយាយបាតណាបាតណី ធ្វើអោយខូចកិត្តិយស ខូចខាតមុខរបររកស៊ីយើង» «អ្វីដែលបងទាំងពីរនិយាយល្អណាស់ ដំណោះស្រាយដោយសន្តិវិធី ព្រមបញ្ចប់រឿងដោយមិនដេញដោរប្តឹងផ្តល់វែងឆ្ងាយ វាជាដំណោះស្រាយមួយបែបចាស់ទុំ និងអ្នកចេះដឹងពិតប្រាកដ បងជាមនុស្សរបស់មហាជនដែលគោរពស្រលាញ់មែន» «បង បើតាមខ្ញុំគិតមនុស្សប្រភេទនេះ គឺជាបក្សពួកដែលមានគំនិតអាក្រក់ទៅលើបង ប៉ុន្តែមនុស្សប្រភេទនេះនឹងវិនាសគ្មានក្ដីសុខនៅក្នុងជីវិតទេ បងខ្ញុំជឿថា ពួកបងទាំងពីរ គឺជាមនុស្សល្អពិតប្រាកដ»។
ហើយពេលនេះ ក៏កំពុងតែរស់នៅយ៉ាងមានសេចក្ដីសុខសុភមង្គលខ្លាំងណាស់ ជាពិសេសកាលពីពេលថ្មីៗនេះ អ្នកនាងនិងស្វាមីក៏ទើបតែបង្កើតមុខរបរថ្មីលក់គ្រឿងអលង្ការតាមអនឡាញកាក់កបខ្លាំងមិនធម្មតាឡើយ៕

អត្ថបទដែលជាប់ទាក់ទង