ផ្ទុះការចាប់អារម្មណ៍ ពាសពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមានបុរស និងស្រី្តវ័យចំណាស់មួយគូ បានដឹកដៃគ្នាចូលរោងជ័យ

ផ្ទុះការចាប់អារម្មណ៍ ពាសពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមានបុរស និងស្រី្តវ័យចំណាស់មួយគូ បានដឹកដៃគ្នាចូលរោងជ័យ

ខេត្តក្រចេះ ៖ ជាការកត់សម្គាល់ ពិធីអាពាហ៍ពិពាហ៍នេះ បានធ្វើឡើងនៅស្រុកឆ្លូង នៃខេត្តក្រចេះ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយកូនកំលោះមានឈ្មោថា ទូច គឹមហេង ដែលឆ្នាំនេះ លោកមានអាយុ៦៦ឆ្នាំហើយ ចំណែកកូនក្រមុំវិញមានឈ្មោះ ឃឹម សុខភី ដោយឆ្នាំនេះអ្នកស្រី សុខភី មានវ័យ៦៤ឆ្នាំ។
កំលោះបានឱ្យដឹងថា គឺកាលពីជំនាន់លោកស្រឡាញ់គ្នា គឺមិនទាន់មានការរៀបការអោយបានត្រឹមត្រូវនោះទេ ព្រោះកាលណោះ គឺលោកនិងភរិយា បានគេចាប់គូអោយ ដោយកាលនោះ មានគូស្វាមីភរិយាចំនួន១២គូ ត្រូវគេបានចាប់គូអោយ ដូច្នេះកាលពីសម័យមុន លោកនិងភរិយាមិនបានរៀបការអោយបានត្រឹមត្រូវនោះទេ ទើបលោកនឹងភរិយា រួមទាំងកូនៗក៏សម្រេចចិត្តធ្វើពិធីមង្គលការនេះឡើងតែម្តង។
កូនកំលោះបានអោយដឹងបន្តថា លោកមានកូនចំនួន៣នាក់ហើយ ថែមទាំងមានចៅទៀតផង។ ប្រាកដណាស់ អាយុគ្រាន់តែតួរលេខ សំខាន់ការស្រឡាញ់មើលថែទាំគ្នា ចេះអត់អោនអោយគ្នា នេះទើបជាគូជីវិត។
លោក ពាក់មី និងអ្នកនាង ខាត់ សុឃីម បានអោយដឹងថា កូនកំលោះ ឆ្នាំនេះមានអាយុ៦៦ឆ្នាំ និងកូនក្រមុំមានអាយុ៦៤ឆ្នាំ។ បើងាកមកអ្នកកំដរវិញ ក៏មានវ័យប្រហាក់ប្រហែលគ្នា ដោយអ្នកកំដរពិធីមង្គលការខ្លះមានវ័យ៦៣ឆ្នាំ ខ្លះទៀត៦៨ឆ្នាំ និងអ្នកកំដរម្នាក់ទៀតមានវ័យ៥០ឆ្នាំ ដោយគិតសរុបទៅអ្នកកំដរមានវ័យមិនក្រោមពី៥០ឆ្នាំនោះទេ។ ហើយអ្វីដែលមានការភ្ញាក់ផ្អើលបន្តទៀត អ្នកមីងមួយរូបនោះ ដែលមានវ័យ៦០ឆ្នាំប្លាយ ក៏តៀមនឹងរៀបការបន្តទៀតដែរ។
អ្នកនាង ខាត់ សុឃីម បាននិយាយបន្តថា នេះរោងទី១ ហើយ ដែលបានកាត់សក់អោយកូនកំលោះ និងកូនក្រមុំដែលមានវ័យរៀងជ្រេដូច្នេះ សម្រាប់កាលពីព្រឹកម្សិលមិញនេះ។
ជាចុងក្រោយ អ្នកនាង ខាត់ សុឃីម សូមអរគុណដែលបានអញ្ជើញអ្នកនាងមកកាត់សក់ ដោយអ្នកនាងមានតែពាក្យជូនពរ សូមអោយលោកទាំងទ្វេមានសុខភាពល្អ សំណាងល្អ រកស៊ីមានបាន និងជួបប្រទះអ្វីដែលសមបំណង៕

អត្ថបទដែលជាប់ទាក់ទង