គម្រោងផ្លូវក្រវាត់ក្រុងទី៣ អាចនឹងបញ្ចប់ការសាងសង់ នៅខែឧសភា ឬខែមិថុនា ខាងមុខនេះហើយ
គម្រោងផ្លូវក្រវាត់ក្រុងទី៣ អាចនឹងបញ្ចប់ការសាងសង់ នៅខែឧសភា ឬខែមិថុនា ខាងមុខនេះហើយ
ភ្នំពេញ៖ ថ្លែងនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ អាចនឹងបញ្ចប់ការសាងសង់ នៅខែឧសភា ឬខែមិថុនា ខាងមុខនេះហើយ។ គម្រោងនេះ ត្រូវបានសាងសង់យឺតយ៉ាវ រយៈពេល ១ ឆ្នាំដោយសារបញ្ហាមួយចំនួន ពិសេសគឺការផ្ទុះឡើងនៃវីរុសកូវីដ១៩។
លោកបានបញ្ជាក់ថា ទោះជាមានការយឺតយ៉ាវក៏ដោយ ក៏ប៉ុន្ដែយើងសង្ឃឹមថា ចប់នៅខែ ៥ ឬខែ ៦ ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មុនយុទ្ធនាការ បោះ ឆ្នោត នៅឆ្នាំ២០២៣ ។
សូមជម្រាបផងដែរថា គម្រោងផ្លូវក្រវាត់ក្រុង ខ្សែទី៣ នេះ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង តភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ ចំនួន ២៦៧,៦៧ លានដុល្លារអាមេរិក៕