លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ៖ សប្តាហ៍នេះ មិនមានភ្លៀងធ្លាក់ច្រើននោះទេ

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ៖ សប្តាហ៍នេះ មិនមានភ្លៀងធ្លាក់ច្រើននោះទេ

ភ្នំពេញៈ នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងថា ភ្លៀងធ្លាក់លើខេត្តមួយចំនួននៅថ្ងៃទី២០ខែកុម្ភៈដោយសារឥទ្ធិពលសម្ពាធទាបមួយដែលកំពុងស្ថិតនៅលើភាគខាងកើតប្រទេសហ្វីលីពីនដោយមានដំណើរឡើងទៅភាគអគ្នេយ៍នៃប្រទេសនេះ គឺ មិនដើរចូលក្នុងសមុទ្រចិនខាងត្បូងទេ។ ព្រមពេលសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅលើប្រទេសហ្វីលីពីននេះទ្រនុងសម្ពាធខ្ពស់ក៏បានសង្កត់ចុះមកម្តងទៀតតែមិនបង្ក ឱ្យ មានការចុះត្រជាក់ខ្លាំងនោះទេ។

អ្នកនាំពាក្យក្រសួងជំនាញ បានឱ្យដឹងទៀតថា នៅក្នុងសប្តាហ៍នេះផ្ទៃមេឃមានសភាពអាប់អួរនិងមានភ្លៀងធ្លាក់តិចតួចនៅលើបណ្តាខេត្តជាប់មាត់សមុទ្រនិងលើលំហសមុទ្រ តែ អាចនឹងរុញមិនបានទៅដល់ខេត្តកោះកុងនោះទេ។បាតុភូតអែលនីណូពេលនេះបានកើនឡើងដល់៥០ភាគនិង បាតុភូតអ៊ីនសូ៥០ភាគរយចំណែកបាតុភូតឡានីណាអស់អស់ឥទ្ធិពលហើយ។
តាមការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី២០ខែកុម្ភៈបង្ហាញឱ្យឃើញមានភ្លៀងធ្លាក់នៅលើខេត្តត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កែប កំពត កំពង់ស្ពឺ រាចធានីភ្នំពេញ ព្រះសីហនុនិងខេត្តកោះកុង ក្និងកម្រិតពីតិចទៅមធ្យម៕

អត្ថបទដែលជាប់ទាក់ទង