តារាហ្វេសប៊ុក កក្កដា សុភ័ណ្ឌ បានកែបន្ថែមដើមទ្រូង សម្រករូងរាងអោយដូចជាមនុស្សស្រីពិតប្រាកដ
តារាហ្វេសប៊ុក កក្កដា សុភ័ណ្ឌ បានកែបន្ថែមដើមទ្រូង សម្រករូងរាងអោយដូចជាមនុស្សស្រីពិតប្រាកដ
ភ្នំពេញ ៖ តារារូបនេះទទួលបានភាពលេចធ្លោបន្ថែមទៀត គឺការប្រឡងបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នាកាលពីពេលកន្លងទៅ ដោយ កក្កដា សុភ័ណ្ឌ កាន់តែលេចធ្លោដែលអាចឈានជើងដល់ Top 8 ដែលទើបតែបិទបញ្ចប់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ។
តារាហ្វេសប៊ុក ដែលពោរពេញទៅដោយប្រជាប្រិយភាព កក្កដា សុភ័ណ្ឌ ហាក់កាន់តែមានយីអ៊ុនជាមួយអាជីពសិល្បៈរបស់ខ្លួន ក្រោយពីតារារូបនេះ បានកែបន្ថែមដើមទ្រូង សម្រករូងរាងអោយដូចជាមនុស្សស្រីពិតប្រាកដ។ តារារូបនេះកន្លងមក ធ្លាប់រងការរិះគន់ និងការសរសើរទាក់ទងជាមួយនឹងការកែនេះក៏ដោយ ក៏តារាហ្វេសប៊ុករូបនេះ នៅតែបន្តក្តីស្រម៉ៃ ដោយការកែភេទបន្តអោយដូចជាមនុស្សស្រី និងការសម្រេចក្តីបំណងរបស់ខ្លួនក្នុងឆ្នាំ២០២៣នេះ។
តារាអ្នកស្រឡាញ់ភេទដូចគ្នារូបនេះបានបន្តថា ខ្លួនអាចនឹងចំណាយ១០០០០ដុល្លាអាមេរិកបន្ថែម ឬអាចច្រើនជាងនេះ ដោយគិតទៅតាមភាពជាក់ស្តែងនៅពេលដែលបានធ្វើវា។ ហេតុផលខ្លះទៀត ដែលតារារូបនេះទម្លាយថា មូលហេតុដែលខ្លួនមិនទាន់កែអោយរួចរាល់ទាំងអស់ គឺដោយសារតែខ្លួនមានការមមាញឹកជាមួយការងារសិល្បៈ និងការងារផ្សេងជាច្រើន ដូច្នេះហើយទើបជាដាក់គោលដៅកែមួយតង់ៗដូច្នេះ ដើម្បីមានភាពងាយស្រួល ទាំងការងារ និងការកែភេ.ទនោះ។
បើនិយាយទៅដល់រឿងតម្លៃខ្លួនវិញ តារារូបនេះបានពោលថា សម្រាប់ការងារកម្មវិធីគេដែលមានសមល្មមនោះ អាចទទួលក្នុងតម្លៃ ៣០០ដុល្លារ ឬក៏ប្រសិនបើមាន Event ធំៗនោះ តម្លៃខ្លួនអាចកើនដល់ ៥០០ដុល្លារ។
គួររម្លឹកផងដែរថា ទាក់ទងជាមួយនឹងការកែភេទនេះ កក្កដា សុភ័ណ្ឌ ក៏បានគិតគូរល្អិតល្អន់ផងដែរ ដូច្នេះហើយទើបជាតារារូបនេះ ហ៊ានចំណាយលុយរហូតដល់ខ្ទង់ម៉ឺនដុល្លារសម្រាប់កែដូច្នេះ។
ជាចុងក្រោយ កក្កដា សុភ័ណ្ឌ ក៏មានសារសំណូមពរដល់បងប្អូនមហាជន សូមកុំមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ព្រោះពួកគាត់ក៏មានតម្លៃ ក៏ដូចជាកិច្ចការងារផ្សេងៗជួយដល់សង្គម។ បន្ថែមពីនេះ តារារូបនេះ ក៏អគុណសម្រាប់នាពេលកន្លងមក ដូចជាការប្រកួតបវរកញ្ញាដែលទើបតែបិទបញ្ចប់នាពេលថ្មីនេះៗជាដើម៕