ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល ស្តេចយាងត្រឡប់មកដល់មាតុប្រទេសដោយសុវត្ថិភាព

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ខែមីនាឆ្នាំ ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល ស្តេចយាងត្រឡប់មកដល់មាតុប្រទេសដោយសុវត្ថិភាព បន្ទាប់ពី ព្រះអង្គយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន ។
យាងនិងអញ្ជើញទទួលព្រះរាជដំណើរយាងត្រឡប់របស់ព្រះមហាក្សត្រនិងព្រះមហាក្សត្រី ដល់ឯព្រលានយន្តហោះអន្តរជាតិភ្នំពេញមានព្រះរាជវត្តមាននិងវត្តមាន សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាព្រមទាំងញាតិវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង