ក្មេងស្រីម្នាក់ បានលង់ទឹកស្រះស្លាប់ នៅប៉ៃលិន

ក្មេងស្រីម្នាក់ បានលង់ទឹកស្រះស្លាប់ នៅប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពី ថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ ករណីក្មេងស្រីម្នាក់បានលង់ទឹកស្រះស្លាប់ ដែលករណីនេះបានទទួលព័ត៌មានពីលោកមេភូមិស្ទឹងកាច់ នៅចំណុចស្រះទឹកក្បែរស្តេចកន ស្ថិតក្នុងភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមសមត្តកិច្ចមូលដ្ឋានឱ្យដឹងបន្តថា ក្មេងរងគ្រោះឈ្មោះ ប៊ុន សុម៉ាវត្តី ភេទស្រី អាយុ០៤ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមការរៀបរាប់របស់ក្មេងស្រីឈ្មោះ ប៊ុន ស្រីមុំ អាយុ០៧ឆ្នាំត្រូវជាបងប្អូនជីដូនមួយជាមួយក្មេងស្រីរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុពួកខ្លួនទាំងពីរនាក់បាននាំគ្នាទៅបេះផ្លែអម្ពិលទឹកនៅជិតស្រះទឹក ខណ:កំពុងតែបេះផ្លែអម្ពិលទឹកស្រាប់តែពេលនោះផ្លែអំពិលទឹកក៏បានជ្រុះចូលក្នុងស្រះទឹក ហើយប្អូនស្រី របស់ខ្លួនក៏បានឈោងដៃទៅរើសយកផ្លែអម្ពិលទឹកដែលជ្រុះនោះឆ្ងាយពីដៃទើបបណ្ដាលឱ្យរអិលជើងធ្លាក់ចូលទៅក្នុងស្រះលង់ទឹក ហើយពេលនោះរូបនាងក៏រត់ទៅប្រាប់បងប្អូនថា សុម៉ាវត្តីបានធ្លាក់ចូលក្នុងស្រះទឹក ធ្វើឲ្យមានការភ្អាក់ផ្អើលដល់បងប្អូនអ្នកភូមិ និងឮដល់មេភូមិក៏បានផ្ដល់ព័ត៌មានទៅកម្លាំងនគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់ចុះមកពិនិត្យនិងស្រង់យកក្មេងស្រីដែលដែលលង់ទឹកស្រះ ស្លាប់នោះ ៕

អត្ថបទដែលជាប់ទាក់ទង