តារាចម្រៀងស្រី កញ្ញា សុខ ពិសី នៅតែរក្សាសម្រស់បានវ័យក្មេង ហើយកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ

តារាចម្រៀងស្រី កញ្ញា សុខ ពិសី នៅតែរក្សាសម្រស់បានវ័យក្មេង ហើយកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ

ភ្នំពេញ៖ កន្លងទៅតារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ដេ រូបនេះមិនដែលទទួលស្គាល់ទេថានាងបានឆ្លងកាត់ការវះកាត់កែសម្ផស្ស បើទោះបីជាទម្រង់មុខមាត់ច្រចុះ និងថ្គាមរបស់នាងហាក់ប្រែប្រួលស្ទើរតែ១៨០ដឺក្រេ បើធៀបនឹងការចូលប្រឡូកសិល្បៈ១០ឆ្នាំមុននោះ។ បើនិយាយពីសាច់ឈាមនាងវិញគឺកាន់តែក្មេងវ័យ បើទោះបីជាពេលនេះនាងឈានចូលដល់វ័យ៣៣ ឆ្នាំទៅហើយក្តី ប៉ុន្តែទាំងទឹកមុខសម្បុរ និងការរៀបចំខ្លួនវិញតារាជំនាន់ក្រោយមួយចំនួនធំសុំខ្មាស ។ ក្នុងឈុតរ៉ូបពណ៌ត្រួចចេករំលេចដោយការការឌិនភ្លឺផ្លេក ដែលតារាចម្រៀងរូបនេះបានបញ្ចេញកាលពីពេលថ្មីៗនេះធ្វើឲ្យអ្នកគាំទ្រចាប់ភ្លឹករួមទាំងការបញ្ចេញដើមទ្រូងស្រស់ស្អាតមិនសិចស៊ីខ្លាំងគឺកាន់តែធ្វើឲ្យទាក់ទាញពីសំណាក់អ្នកគាំទ្រ ដែលអ្នកខ្លះថែមទាំងហ៊ានស្នើឲ្យតារាចម្រៀងរូបនេះដាក់ពាក្យចូលរួមប្រគួតកញ្ញាឯកថែមទៀតផង។ អ្នកគាំទ្រនាងក៏ស្នើឲ្យនាងចែករំលែកការចែរក្សាសម្រស់ឲ្យនៅតែស្រស់ស្អាតនោះ រហូតអ្នកខ្លះដាក់ងារជាសុភាសិតថា នាងដូចខ្ញីកាន់តែចាស់កាន់តែហិល ហើយយូរៗបញ្ចេញរូបភាពសិចស៊ីម្តងពិតជាប្លែកភ្នែកចម្លែកអារម្មណ៍។
បើគេក្រឡេកមកមើលពីស្ថានភាពសិល្បៈរបស់នាងក្នុង មួយរយៈចុងក្រោយនេះ ការសំរុកលើការផលិតបទចម្រៀងហាក់មិនច្រើន ហើយក៏មិនផ្ទុះការគាំទ្រខ្លាំងទេ ដោយនាងនៅតែជ្រកក្រោមដំបូលផលិតកម្មសាន់ដេ ប្រមាណ១០ឆ្នាំមកហើយ ហើយពេលនេះនាងបែជាសំរុកការផ្សព្វផ្សាយលើអាជីវកម្មហាងលក់តែគុជរបស់នាងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង