សម្ដេចតេជោ ហ៊ុន សែន រំលឹកពីប្រវត្តិនាឡិកាដៃមួយគ្រឿង ដែលបានឃើញត្រឹមតែរូបថត

ភ្នំពេញ៖ ”បានត្រឹមរូបថត!” គឺជាចំណងជើងអត្ថបទដែលបានបង្ហោះលើបណ្ដាញសង្គមតេលេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានារាត្រីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “បានត្រឹមរូបថត!”ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាម ឆ្នាំ១៩៧០ហើយមកដូរជាមួយបងជា ស៊ីម ក្នុងឆ្នាំ១៩៨២”។


សម្ដេចតេជោបន្តថា “ម្សិលមិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថតបីសន្លឹកដែលថតក្នុង១៩៧៩។នៅក្នុងរូបថត នេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេច
បោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង៥.០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។ប្រហែលដើមខែមីនា១៩៧០ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ដោយយកម៉ាកទីតូនីដែលមានតម្លៃខ្ពស់ ជាងរហូតដល់៨.៧០០រៀលលុយជំនាន់នោះ(មាសមួយតម្លឹងតម្លៃ៣២០០រៀល)។ដូចនេះនាឡិកានេះមានតម្លៃស្មើនឹងជាង២តម្លឹងមាសនាពេលនោះ។”
សម្ដេចតេជោបន្តថា”នាឡិកានេះបានជួយខ្ញុំច្រើនមិនឱ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបម្រើការក្នុងកងទ័ពរហូតជារដ្ឋក្រសួងការបរទេស១៩៧៩.១៩៨០និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស១៩៨១.១៩៨២មុនពេលប្តូរនាឡិកានេះជាមួយបង ជា ស៊ីម ក្នុងឆ្នាំ១៩៨២៕

អត្ថបទដែលជាប់ទាក់ទង