មនុស្សប្រាំបួននាក់ រួមមានលោកសង្ឃប្រាំពីរអង្គផង ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន ចំពោះការលួចបន្លំប្រាក់ប្រមាណ៣០០លានបាត(៨,៨៤លានដុល្លារ) ជាលុយបច្ច័យសំរាប់វត្តមួយនៅថៃភាគឦសាន (ស្ត្រេតថែមស៍)៖ តុលាការព្រហ្មទណ្ឌថៃ ករណីពុករលួយ

និងការប្រព្រឹត្តខុស បាននិយាយថា អំពើរបស់ជនទាំងនេះបាន«បំផ្លាញព្រះពុទ្ធសាសនាធ្ងន់ធ្ងរ»។ ការចាប់ខ្លួនលើកដំបូងបានកើតឡើងកាលពីថ្ងៃសុក្រមុននៅពេលប៉ូលីសឃាត់ខ្លួនលោកសង្ឃមួយអង្គ ព្រះនាម ខុម ខុងកែវ(Kom Kongkaew) ប្អូនស្រីរបស់ព្រះអង្គនិងចៅអធិការវត្តផា ថាមម៉ាគីរី(Wat Pa Thammakhiri)។
ខុម និងចៅអធិការ ព្រះនាម វុទ្ធីម៉ា ថាវម័រ(Wutthima Thaomor) ជាប់សង្ស័យថាលួចលុយជាង១៨០លានបាត របស់វត្តនៅក្នុងខេត្ត ណាខន រ៉ាតចាសីម៉ា។ប៉ូលីសបាននិយាយថា ខុមនិងចៅអធិការវត្តខាងលើបានដកលុយពីគណនីរបស់វត្តនិងប្រគល់វាទៅអោយប្អូនស្រីរបស់ខុម ដើម្បីតម្កល់ទុកក្នុងគណនីផ្ទាល់របស់នាង។


បើតាមប៉ូលីស ប្រាក់១៣០លានបាតត្រូវបានរកឃើញក្នុងគណនីរបស់នាង និងលុយ៥០លានបាតទៀតជាសាច់ប្រាក់ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់នាង។ចៅអធិការវត្តនិងខុមក៏បានណែនាំអោយលោកសង្ឃប្រើលុយដែលលួចចេញពីមូលនិធិវត្តខ្លះទៅទិញគ្រឿងអលង្ការ។ក្រោយការចាប់ខ្លួនខុម អតីតសង្ឃរូបនេះបានប្រាប់ប៉ូលីសថា មនុស្សប្រាំមួយនាក់ទៀតបានលាក់ទុកវត្ថុមានតំលៃទាំងនេះ។
ការឆ្មក់ចូលឆែកឆេរវត្តកាលពីថ្ងៃអង្គារ បានរកឃើញទ្រព្យសម្បត្តិមានតំលៃជាង១០០លានបាត រួមមានសាច់ប្រាក់និងគ្រឿងអលង្ការ ដែលខ្លះកប់ក្រោមដី ឬនៅក្នុងលីអូរបស់លោកសង្ឃ។ក្នុងអំឡុងពេលចុះឆែកឆេរ លោកសង្ឃប្រាំអង្គនិងអ្នកបើករថយន្តម្នាក់ត្រូវបានចាប់ខ្លួន។
បើតាមសារព័ត៌មានថៃ លោកសង្ឃព្រះនាមខុមនេះមានប្រជាប្រិយភាពខ្លាំងដោយសារតែសង្ឃដីកាស្រទន់និងស្ទីលទេសនារបស់ព្រះអង្គ ដែលបានទាក់ទាញពុទ្ធបរិស័ទជាច្រើន។វត្តនេះបានទាក់ទាញពួកអ្នកមាន ដោយរថយន្តប្រណិតៗត្រូវគេឃើញមកកាន់វត្តនេះជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង