ស៊ីហ្គេម ២០២៣៖ កីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ ដណ្តើមបានមេដាយមាស ប្រភេទទម្ងន់ ៥៧គីឡូក្រាម
(ភ្នំពេញ)៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ អបអរសាទរ កីឡាករ ទូច រ៉ាឆាន់ ដែលហៅ (បឺត សង្ឃឹម) បានឈ្នះមេដាយមាស ១គ្រឿងទៀតហើយ ជូនជាតិមាតុភូមិ សម្រាប់កីឡាឃីកបុកស៊ីង (Kick Boxing) ក្រោយយកឈ្នះកីឡាករវៀតណាម Huy Nguyen ដោយពិន្ទុ ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕