ជនសង្ស័យជាជនជាតិសិង្ហបុរីម្នាក់ ករណីគ្រឿងញៀន ម្តុំបុរី(ហ្គូដ ឡាក់) ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិសិង្ហបុរីម្នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការចាប់ឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។
កាលពីវេលាម៉ោង០៤ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះបង្ក្រាបករណីគ្រឿងញៀននៅម្តុំបុរី(ហ្គូដ ឡាក់)ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកម្លាំងផ្នែកព្រហ្មទណ្ឌក៏បានត្រួតពិនិត្យរកឃើញមានគ្រឿងញៀនមួយចំនួនធំ។
ក្រោយពីរកឃើញមានគ្រឿងញៀន កម្លាំងផ្នែកព្រហ្មទណ្ឌ ក៏បានទាក់ទងមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការចូលរួមពី លោក ឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការ សម្របសម្រួលផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យទើបកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក៏បានចុះទៅដល់បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភីអូ ហីសអូតាដៀវ ភេទប្រុស អាយុ៦៣ឆ្នាំ ជាជនជាតិសិង្ហបុរី ។
សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញវត្ថុតាង រួមមាន ៖
១. ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(ORANGE TANG) សង្ស័យជាសារធាតុញៀនមានចំនួន០៧កញ្ចប់ធំ និង០១កញ្ចប់តូច។
២. ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(NUTRI.C) សង្ស័យជាសារធាតុញៀនមានចំនួន០៥កញ្ចប់ធំ និង១០កញ្ចប់តូច។
៣. ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(TANG MANGGO) សង្ស័យជាសារធាតុញៀនមានចំនួន០៦កញ្ចប់តូច។
៤. ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ(POWER) សង្ស័យជាសារធាតុញៀនចំនួន១៩កញ្ចប់តូច។
៥. ថ្នាំកញ្ចប់ពណ៌ប៉ៃតងមានអក្សរ(TANG DALaNDAN) សង្ស័យជាសារធាតុញៀនមានចំនួន០៦កញ្ចប់តូច។
៦. ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(VERSAGE) សង្ស័យជាសារធាតុញៀនមានចំនួន០៤កញ្ចប់។
៧. ថ្នាំកញ្ចប់ពណ៌ ស លាយផ្កាឈូកមានអក្សរ(HAPPY FRUITS) សង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់តូច។
៨. ថ្នាំកញ្ចប់ពណ៌ស្វាយមានអក្សរ(GAME.ON) សង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់តូច។
៩. ថ្នាំកញ្ចប់ពណ៌ស្វាយមានអក្សរ(BOMI) សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច។
១០. ថ្នាំគ្រាប់ពណ៌ទឹកក្រូច សង្ស័យជាសារធាតុញៀនចំនួន៥១គ្រាប់។
១១. ថ្នាំគ្រាប់ពណ៌ស្វាយ មានអក្សរ(LV) សង្ស័យជាសារធាតុញៀនចំនួន១០គ្រាប់។
១២. ថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ មានអក្សរ(LV) សង្ស័យជាសារធាតុញៀនចំនួន០៦គ្រាប់។
១៣. ថ្នាំគ្រាប់ពណ៌ក្រហម សង្ស័យជាសារធាតុ ញៀនចំនួន៥០គ្រាប់។
១៤. ថ្នាំកញ្ចប់ EXTRA JOSS សង្ស័យជាសារធាតុញៀនចំនួន១១៣កញ្ចប់។
១៥. ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៣ប្រអប់។
១៦. ម្សៅម៉ត់ ស ថ្លាចំនួន០២កូនថង់។
១៧. ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។
១៨. កញ្ឆាក្រៀម០១កូនថង់តូច។
១៩. ជញ្ជឹងសំរាបថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។
២០. គំរបដប(កេតតាមីន)មួយចំនួនធំ។
២១. កញ្ចប់ថ្នាំពណ៌ក្រហមសំរាប់វេចខ្ចប់មានអក្សរF3 មួយចំនួនធំ។
២២. កែវសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
២៣. ដបសំរាប់ប្រើប្រាស់គ្រឿងញៀនមានចំនួន០៧ដប។
២៤. ថង់ផ្លាសស្ទិកមួយចំនួន។ ២៥.សំបកកញ្ចប់រូប(ទំពាំងបាយជូរ និងរូបVERSAGE)មួយចំនួន។ ២៦. សារាំងបូមថ្នាំចំនួន០៣។
២៧. ដែកកេះចំនួន១០ដើម។
២៨. ម៉ាស៊ីនសំរាប់អ៊ុតកញ្ចប់ថ្នាំញៀនចំនួន០២គ្រឿង។
២៩. ឧបករណ៍សំរាប់កឹបក្បាលដប។
៣០. ម៉ាស៊ីនសំរាប់វ៉ៃម្សៅមួយ។
៣១. ដបកែវមួយចំនួន។
៣២. ម៉ាស៊ីនក្រឡុក PHILIPS មួយ។
៣៣. ឆ្នាំងអគ្គីសនីសំរាប់ផលិតគ្រឿងញៀនចំនួន០២(ពណ៌ផ្ទៃមេឃ និងពណ៌លឿង)។
៣៤. ទឹកថ្នាំថ្លាមួយដប។
៣៥. ម៉ាស៊ីនសំរាប់កឹបមាត់ថង់ពណ៌ ស ផ្កាឈូក០១គ្រឿង។
៣៦. ចានបុនគ្រឿងញៀនមួយ។
៣៧. សំបកដប(កេតតាមីន)មួយចំនួនធំ។
៣៨. ក្រដាសអាលុយមីញ៉ូមមួយ។
៣៩. ស្ទិកគ័រសំរាប់បិទមួយចំនួនធំ។
៤០. ប្រដាប់ក្រដាផ្លាសស្ទិកមួយ។
បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលគឺវិជ្ជមាន ផងដែរ ៕