តារាសម្ដែងដ៏មានប្រជាប្រិយភាពរបស់កម្ពុជា ស៊ីន យូប៊ីន បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល នៅក្នុងមហោស្រពភាពយន្តនៃទីក្រុងកាន ប្រទេសបារាំង លើកទី៧៦

(បារាំង)៖ នៅក្នុងការបង្ហាញខ្លួននៃថ្ងៃទី១ នៃព្រឹត្តិការណ៍ដ៏ធំនេះ តារាសម្ដែង ស៊ីន យូប៊ីន ធ្វើបានយ៉ាងល្អ ទោះបីជារូបនាងមានបញ្ហាជើងបន្តិចក្ដី។ សម្រាប់ថ្ងៃទី២ គឺកាន់តែអស្ចារ្យជាងនេះទៅទៀត ដោយតារាសម្ដែងរូបនេះ បាននាំយកឈុតតំណាងឲ្យដើមកំណើតខ្មែរ សម័យនគរគោកធ្លក មានប្រវត្តិតាំងពី៦០០ឆ្នាំមុនគ.ស ទៅបង្ហាញឲ្យអន្តរជាតិបានស្គាល់ខ្មែរកាន់តែច្បាស់។
នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ តារាសម្ដែង ស៊ីន យូប៊ីន បានបង្ហាញថា «Day2 Of the 76th annual cannes film festival 19,may ,2023 in cannes France។ នាគរាជតំណាងឲ្យដើមកំណើតជនជាតិខ្មែរដែលមានប្រវត្តិ និងមានពូជពង្សជាអំបូរនាគដែលមានរឿងព្រេងនិទានតំណាលតៗគ្នាថា ព្រះថោងបានរៀបអភិសេក និងព្រះនាងនាគ និងបានបង្កើតរជ្ជកាលទី១នៃរាជវង្ស និងព្រះរាជាណាចក្រខ្មែរដំបូងគេបង្អស់ ដោយមានឈ្មោះថានរគគោកធ្លក ប្រហែល៦០០ឆ្នាំមុនគ.ស មកម្ល៉េះ និងបានបង្កើតបុត្រាបុត្រីបន្តររាជវង្សានុវង្ស ជាអង្វែងរៀងមករហូតមកដល់បច្ចុប្បន្នកាលនេះ។ ហេតុដូចនេះហើយទើបកូនខ្មែរជំនាន់ក្រោយៗ និយមប្រើរូបចម្លាក់ដាក់ធ្វើជាបង្កាន់ដៃ នៅប្រាសាទស្ទើរគ្រប់រចនាបទទាំងអស់ ដែលតំណាងឲ្យភាពខ្លាំងខ្លាមានរិទ្ធិចេស្តាបារមី និងបង្ហាញនៅភាពសុខដមរមនា សម្បូសប្បាយ ត្រជាក់ត្រជុំជាក់ស្តែងនៅមុខប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នជាភសត្តុតាងស្រាប់។


ស៊ីន យូប៊ីន បន្តថា «ទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលកំពុងបក់បោករេ រាំតាមខ្យល់អាកាស កំពុងបង្ហាញនិងផ្សព្វផ្សាយអោយបរទេសស្គាល់ខ្មែរកាន់តែច្បាស់-ផ្ការរំដួលនៅត្រង់ត្រចៀកជាផ្ការតំណាងជាតិខ្មែរ ផ្ការំដួលមានឆ្លាក់ជាប់នៅសិលានៃប្រាសាទដែលបញ្ចាក់ប្រាប់ថាជាតិខ្មែររឹងដូចថ្មរគ្មានថ្ងៃសាបសូន្យនិងកំពុងតែជៈក្លិនក្រអូបសុះសាយពេញសកលលោកអោយកាន់តែស្គាល់និងស្ងប់ស្ញែងជាតិខ្មែរខ្លាំងឡើងៗ-ស្លាបបក្សីនៅកន្ទុយរ៉ូបតំណាងអោយសន្តិភាពរបស់កម្ពុជាក្នុងសម័យតេជោ ដូចពាក្យមួយឃ្លារបស់ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍គឺ «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព»៕

អត្ថបទដែលជាប់ទាក់ទង