សាលាអន្តជាតិ ចុងអ៉ីង (Zhong Ying International School) បកស្រាយបំភ្លឺ ពីការរំលោភបំពានលើសិទ្ធិកុមារ ចង់ដោះស្រាយជាមួយអាណាព្យាបាលក្រៅប្រព័ន្ធតុលាការ ដោយការសងសំណង (និទណ្ឌភាព)

រាជធានីភ្នំពេញ៖ យោងតាម សេចក្តីបកស្រាយបំភ្លឺ របស់សាលាអន្តជាតិ ចុងអ៉ីង (សាខាផ្សារដេប៉ូ) ដែលបង្ហោះនៅគណនីហ្វេសប៊ុកផេក របស់សាលាកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ គឺបានបង្ហាញពីអត្តចរិកនិងវប្បធម៌និទណ្ឌភាព ដែលបានបន្សល់ទុកនូវកំហុសដោយគ្មានការដាក់ទណ្ឌកម្មឱ្យសមនឹងពីការប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរមកលើកុមារ ហើយចង់ឱ្យអាណាព្យាបាលកុមារដែលចំណាយបង់ថ្លៃសាលាមួយឆ្នាំជិត៥០០០$ ដោះស្រាយក្រៅប្រព័ន្ធតុលាការ។ លុះដល់អាណាព្យាបាលកុមារ ទាមទារ ពិនិត្យកាមេរ៉ាសុវត្តិភាពដើម្បីមើលសកម្មភាពដែលប្រព្រឹត្តកន្លងមក បែរជាសាលាចេញ លិខិតជូនដំណឹង ដោយការិយាល័យមេធាវី អិល.ឌី.អរ (Law Office of L.D.R) ដែលមានកម្មវត្ថុ ៖ ស្តីពីសំណូមពររបស់អ្នកអាណាព្យាបាល និងដំណោះស្រាយរបស់គ្រប់គ្រងសាលាអន្តរជាតិចុងកន្លងមក រួមវិធានការផ្លូវច្បាប់ចំពោះការLiveព័តមានជាសាធារណៈ ។

តើក្រសួងអប់រំយុវជននិងកីឡា និង ស្ថាបនពាក់ព័ន្ធ អង្គការការពារសិទ្ធិកុមារនៅកម្ពុជា ត្រូវមានវិធានការត្រួតពិនិត្យ កាមេរ៉ាសុវត្តិភាពយ៉ាងដូចម្តេច ចំពោះការបំពានអនុសញ្ញាស្តីពីសិទ្ធិកុមារ ?
តើមានកុមារប៉ុន្មាននាក់ដែលត្រូវបានបំពានអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅក្នុងសាលា ចុងអ៊ីន (សាខាផ្សារដេប៉ូ) ដែលមានអាណាព្យាបាលដទៃទៀត មិនបានដឹង មិនបានផ្សព្វផ្សាយទូលំទូលាយ ដោយត្រូវដោះស្រាយស្ងាត់ៗ? ៕

អត្ថបទដែលជាប់ទាក់ទង