សម្តេចតេជោ ហ៊ុន សែន បន្ដអញ្ជើញសំណេះសំណាលជាមួយកម្មករ នៅតំបន់សេដ្ឋកិច្ចពិ សេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២៧ខែ ឧសភា ឆ្នំា២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជានឹងអញ្ជើញបន្តសំណេះសំណាលជាមួយកម្មករនិយោជិតសរុបចំនួន១៩, ០០០ នាក់ទៀតនៅតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។ កម្មករនិងនិយោជិតទាំ ងអស់នេះមកពីរោងចក្រសហគ្រាសចំនួន ៨១ ក្នុងនោះរោងចក្រកាត់ដេរចំនួន១៣ និង ក្រៅពីកាត់ដេរចំនួន៦៨ ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាជំនួបសំណេះសំណាលនៅថ្ងៃនេះជាជំនួបលើកទី៧ហើយនៅតំបន់សេដ្ឋកិច្ចពិសេសនេះ។


តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាម៉េរិក មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។ ក្នុងនោះមក អ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក៣រោងចក្រ, កម្ពុជា៣រោង ចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បួង ១រោងចក្រ, ហ្វ៊ីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ)ប្រើប្រាស់កម្មករនិយោ ជិតសរុប ៤១,៣៧០នាក់ ទំហំទឹកប្រាក់នាំចេញ បានកើនដល់៩៧៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២។
ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ, កាត់ដេរសម្លៀកបំពាក់,ផលិតផលអាហារនិងភេសជ្ជៈ,សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត,សម្ភារប្រើប្រាស់ប្រចាំថ្ងៃ, ផលិតផលធ្វើពីផ្លាស្ទិក,ផលិតផលធ្វើពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់,គ្រឿង សម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក ២, ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ច្នៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន) ។ល។
គួររំលឹកថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមចុះជួបកម្មករជុំទី១ ចាប់តាំងពីថ្ងៃទី២០ ខែសីហាឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភាឆ្នាំ២០១៩ ចំនួន ៧៧លើកដែល មានកម្មករនិយោជិតចំនួនប្រមាណ១លាននាក់និងបានផ្ដល់អនុសាសន៍ចំនួន ១០ចំណុច។
ចំណែកក្នុងជុំទី២ បានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៣កន្លងទៅដែលជុំទី២នេះសម្តេចមានគម្រោងចុះទៅកាន់គោលដៅចំនួន១៨ កន្លែង។សម្តេចតេជោ បានប្រកាសថានេះជាការអនុវត្តកម្មវិធីចាស់សកម្មភាពថ្មីនិងបន្ថែមវិសាលភាពដល់បងប្អូនកម្មការិនីដែលមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង