ឃាត់ខ្លួនស្រ្តីម្នាក់ ករណីចេញសែកស្អុយចំនួន១ម៉ឺនដុល្លា

បន្ទាយមានជ័យៈ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ យូ ស្រីនី អាយុ៣២ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចេញសែកស្អុយចំនួន១ម៉ឺនដុល្លា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ ។
ករណីនេះកើតឡើងក្រោឈ្មោះ ងួន សេងហេង (ហៅរ៉ាដា) ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពូលុង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្តឹង ។
កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ងួន សេងហេង បានដាក់ពាក្យបណ្តឹងចោទប្រកាន់ទៅលើឈ្មោះ យូ ស្រីនី លើករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នៅចំណុចខេត្តបន្ទាយមានជ័យ។


ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ការិយាល័យព្រហ្មទណ្ឌបានធ្វើការកោះហៅឈ្មោះ យូ ស្រីនី ឱ្យចូលមកបំភ្លឺអំពីដំណើររឿងហេតុនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយជនសង្ស័យឈ្មោះ យូ ស្រីនី បានចូលខ្លួនមកបំភ្លឺតាមការកោះហៅ និងបានឆ្លើយបំភ្លឺតាមដំណើររឿងហេតុដែលបានកើតឡើងឃើញមានពិរុទ្ធភាពនៃបទល្មើសខាងលើ ទើបកម្លាំងជំនាញមានចំណាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន តាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ៖៦៥៣ អយ.ក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចេញមូលប្បទានប័តពុំមានសាច់ប្រាក់ចំនួន១០.០០០ដុល្លាឱ្យទៅដើមបណ្តឹងពិតមែន ដោយវាជាលុយតម្កល់ក្នុងដំណើររឿងដែលខ្លួននិងដើមបណ្តឹងមានទំនាក់ទំនងទូទាត់លើរបររកស៊ីរវាងគ្នា ។
ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថាការបង្ក្រាបករណីនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង