ដំណឹងមរណភាព! លោកតាព្រឹទ្ធាចារ្យ ចាយ ស៊ាងអ៉ី ឪពុកបង្កើតលោក ចាយ បូរិន តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានទទួលមរណភាព

(ភ្នំពេញ)៖ លោកស្រីករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី ត្រូវជាភរិយា, លោក ចាយ បូរិន និងលោកស្រី សូ ភត្រ្តា ត្រូវជាកូន កូនប្រសារ និងកូនស្រីកូនប្រុស កូនប្រសារ ចៅប្រុស ចៅស្រី ចៅប្រសារ ទាំងអស់ មានទុក្ខជាទម្ងន់ ដោយឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣៖៤៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។


សពឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ត្រូវបានក្រុមគ្រួសារ ដំកល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៥៥ ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងហែរទៅបញ្ចុះនៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៦និង៣០នាទី។
សេចក្តីដូចបានទូលថ្វាយ ប្រគេន និងជម្រាបជូននេះ សូមសម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ នៃសពឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី មេត្តាយាង និមន្ត និងអញ្ជើញចូលរួមពិធីបុណ្យ ដោយក្តីអនុគ្រោះបំផុត៕

អត្ថបទដែលជាប់ទាក់ទង