ប្ដីរបស់បេក្ខនារីមួយរូប បានលោតឡើងលើឆាក ឆក់យកមកុដរបស់បវរកញ្ញាឯក បោកកម្ទេចមកុដបវរកញ្ញា

 

ប្រេស៊ីល ៖ ហេតុការណ៍នេះបានកើតឡើង នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រលងបវរកញ្ញាប្ដូរភេទ Miss Gay Mato Grosso 2023 នៅទីក្រុង Cuiaba របស់ប្រេស៊ីល កាលពីថ្ងៃទី 27 ឧសភា 2023។ មុនពេលកើតហេតុ បេក្ខនាទី Nathally Becker (តំណាងឱ្យ Cuiaba) និង Emannuelly Belini (តំណាងឱ្យ Varzea Grande) បានឡើងដល់ Top 2 នៃបេក្ខនារីសម្រាប់តំណែងបវរកញ្ញាឯក។
ប្ដីរបស់បេក្ខនារីមួយរូបបានលោតឡើងលើឆាក ឆក់យកមកុដរបស់បវរកញ្ញាឯក ហើយបោកទៅលើឆាក នៅពេលដឹងថា ប្រពន្ធមិនបានគ្រងតំណែងបវរកញ្ញាឯកនៅ Miss Gay Mato Grosso 2023។
នៅពេលដែលគណៈកម្មការប្រកាសថា Belini ជាអ្នកឈ្នះ ស្រាប់តែប្ដីរបស់ Becker ឈ្មោះ Matheus Oliveira រត់ឡើងឆាក ឆក់យកមកុដពីដៃរបស់អ្នកដែលកំពុងត្រៀមបំពាក់ឱ្យបវរកញ្ញា រួចបោកទៅលើឆាក។ ភ្ញាក់ផ្អើលរបស់ទស្សនិក Oliveira ក៏ទាញសក់ និងប្រុងអូសប្រពន្ធចាកចេញ។ ប៉ុន្តែ កម្លាំងសន្តិសុខក៏បានឡើងទៅលើឆាក និងបានប្រទាញប្រទង់គ្នាមុនពេលចាប់ឃាត់ខ្លួន Oliveira។
Malone Haenisch ដែលជាអ្នករៀបចំកម្មវិធីប្រលងនេះ បាននិយាយថា គាត់យល់ថា លទ្ធផលនេះមិនមានយុត្តិធម៌ ហើយក៏បង្កហេតុនេះឡើង។ យើងគោរពតាមការសម្រេចរបស់គណៈកម្មការផ្ដល់ពិន្ទុ ហើយក៏មានការអធ្យាស្រ័យចំពោះ Belini ក៏ដូចជា Becker ព្រោះថា នាងមិនទាក់ទងនឹងសកម្មភាពរបស់ស្វាមីនាងឡើយ» ៕

អត្ថបទដែលជាប់ទាក់ទង