Banner Detail Top

កុកភ្លេចជុង តែជុងមិនភ្លេចកុកឡើយ ! កម្លាំងល្បាតកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំនុចផ្លូវជាតិលេខ៦ ស្ថិតនៅភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លេីង ។

ដោយយោងតាមបទបញ្ជាដ៏មុឺងម៉ាត់ របស់លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ សូមអោយកំលាំងគណះបញ្ជាការខណ្ឌ អនុវត្តន៍អោយបានដាច់ខាត នៅភូមិឃុំ មានសុវត្ថិភាព នៅវេលាម៉ោង១.២៥នាទីអធ្រាត្យ ថ្ងៃទី១៨.០៦.២០២៣ កម្លាំងល្បាតកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំនុចផ្លូវជាតិលេខ៦ ស្ថិតនៅភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លេីង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចមក ជនសង្ស័យបានចង្អុលបង្ហាញកន្លែងធ្វេីសកម្មភាពលួចកាត់ខ្សែរភ្លេីង គឺនៅចំនុចវីឡាទុកចោលមួយកន្លែង ផ្លូវជាតិលេខ៦ ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
+ជនសង្ស័យឈ្មោះ វ៉ន ចាន់ធារ៉ា ហៅខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
+វត្ថុតាងដកហូតរួមមាន
១-ដង្កាប់ មុខដែក ដងពណ៌ក្រហមលាយលឿង ចំនួន០១
២-ទុល្វីស ពណ៌ទឹកក្រូច ចំនួន០១
៣-ខ្សែរភ្លេីង ពណ៌ក្រហម ខ្មៅ ទឹកក្រូច មួយចំនួន
៤-ម៉ូទ័របូមទឹក ចំនួន០១។

យោងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យឈ្មោះវ៉ន ចាន់ធារ៉ា ហៅខ្មៅ ភេទប្រុស បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដោយប្រើប្រាស់ដង្កាប់ មុខដែក ដងក្រហមលាយលឿង នៅចំណុចវីឡាទុកចោលមួយកន្លែង ផ្លូវជាតិលេខ៦ ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣.០០នាទី ថ្ងៃទី១៧.០៦.២០២៣ ពិតប្រាកដមែន និងមានបក្សពួកពីរនាក់ផ្សេងទៀតបានគេចខ្លួនគឺឈ្មោះឆៃលាង ភេទប្រុស បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនិងឈ្មោះត្រា ភេទប្រុស បានធ្វើសកម្មភាពលួចម៉ូទ័របូមទឹក លួចកាត់ខ្សែភ្លើងផងដែរ។កន្លងមកជនសង្ស័យធ្លាប់ជាប់មណ្ឌលកែប្រែព្រៃស្ពឺ រយៈពេល ០៣ខែ មូលហេតុស្នាក់នៅក្រោមស្ពានជ្រោយចង្វារ អនាធិបតេយ្យ នឹងបានប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលេី បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង