លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល កំពុងឡើងធ្វើរបាយការណ៍ជំរាបជូនគណៈអធិបតីនៅស្រុកស្អាង លោកមានសភាព អាការៈមិនស្រួលខ្លួន ត្រូវបាន ក្រុមការងារ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជួយអន្តរាគមន៍ និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃ

ភ្នំពេញ ៖ នេះបើយោងតាមប្រកាស ស្តីពី ការប្រគល់ភារកិច្ចជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល ដែលសារព័ត៌មានទទួលបាននៅព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃ ចេញប្រកាស ប្រគល់ភារកិច្ចឱ្យ លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល។

ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សម្រេច : ប្រគល់ភារកិច្ចឱ្យ លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកណ្តាល ។


បទបញ្ញាត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសខាងលើ ចាត់ទុកជានិរាករណ៍។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ ១ខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា កាលពី៣ថ្ងៃមុន លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ពេលកំពុងឡើងធ្វើរបាយការណ៍ជំរាបជូនគណៈអធិបតីនៅស្រុកស្អាង ខេត្តកណ្ដាល លោកមានសភាព អាការៈមិនស្រួលខ្លួន ក៏ត្រូវបាន ក្រុមការងារ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយអន្តរាគមន៍ និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ៕

អត្ថបទដែលជាប់ទាក់ទង