របាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា ទីផ្សារកូកាអ៊ីនកំពុងរីកដុះដាល ខណៈដែលការជួញដូរគ្រឿងញៀន ក៏កាន់តែកើនឡើង

អាហ្វហ្គានីស្ថាន៖ កាលពីថ្ងៃអាទិត្យ សេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា តម្រូវការ និងការផ្គត់ផ្គង់កូកាអ៊ីនកំពុងកើនឡើងទូទាំងពិភពលោក ហើយការជួញដូរគ្រឿងញៀនមេតំហ្វេតាមីនកំពុងពង្រីកលើសពីទីផ្សារដែលមានស្រាប់ ហើយបញ្ហានេះក៏បានកើតឡើងក្នុងប្រទេសអាហ្វហ្គានីស្ថានដែលកំពុងផលិតគ្រឿងញៀនផងដែរ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំអំពីគ្រឿងញៀនពិភពលោក ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបាននិយាយថា ការដាំដុះដំណាំកូកា និងការផលិតកូកាអ៊ីនសរុបមានកម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២១ ដែលជាឆ្នាំចុងក្រោយបំផុតដែលមានទិន្នន័យ ហើយចំនួនអ្នកប្រើប្រាស់កូកាអ៊ីនទូទាំងពិភពលោក ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២២លាននាក់ក្នុងឆ្នាំដដែលនោះ និងកំពុងកើនឡើងជាលំដាប់។


របាយការណ៍បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ការរឹបអូសកូកាអ៊ីនបានកើនឡើងលឿនជាងការផលិត ដែលមានការផ្គត់ផ្គង់សរុបក្នុងតំបន់មួយចំនួន។ ហើយការផ្គត់ផ្គង់សរុបដែលបានប៉ាន់ស្មានគឺ នៅក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ ខ្ពស់ជាងពេលបច្ចុប្បន្ននេះ។
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបាននិយាយថា “បច្ចុប្បន្នពិភពលោកកំពុងជួបប្រទះការកើនឡើងក្នុងរយៈពេលយូរទាំងការផ្គត់ផ្គង់ និងតម្រូវការកូកាអ៊ីន ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក ហើយទំនងជាជំរុញឲ្យមានការអភិវឌ្ឍទីផ្សារថ្មីបន្ថែមពីលើទីផ្សារដែលមានស្រាប់”៕

អត្ថបទដែលជាប់ទាក់ទង